ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា”សន្តិភាព”គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងទ្វេរឡើងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ដូចនេះនៅក្នុងពិធីអញ្ជើញជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាសិក្សាមួយខ្នង កម្ពស់ពីរជាន់១២បន្ទប់ អគារទីចាត់ការមួយខ្នង និង សមិទ្ធផលនានានៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលដែលលេចជារូបរាងនាពេលនេះគឺផ្តើមចេញពីកត្តាប្រទេសជាតិយើងមានសន្តិភាពពេញលេញទូទាំងប្រទេស។ ដូច្នេះ “សន្តិភាព” គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងទ្វេឡើងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមានអគារសិក្សាមួយខ្នង កម្ពស់ពីរជាន់ ស្មើ១២ បន្ទប់ រួមនឹងសមិទ្ធផលនានា សរុបជាថវិកា ៤០៨.១៤០ ដុល្លារ។
សមិទ្ធផលខាងលើគឺជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ព្រមទាំងសប្បុរសជនដែលជាអតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង៕
0 comments:
Post a Comment