សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, October 04, 2024

អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគេនជូនព្រះសង្ឃចំនួន ៩វត្ត ក្នុងខេត្តមណ្ឌលគិរី

ចំនួនអ្នកទស្សនា: Views

(មណ្ឌលគិរី)៖ លោក ជា ណារ៉េត រដ្ឋលេខាធិការ តំណាង លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនជូនព្រះសង្ឃចំនួន ៩វត្ត ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នាឱកាសនោះលោក ជា ណារ៉េត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។

លោកបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលតែងតែគិតគូរពីសុខទុក្ខ ទុក្ខលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុលអ្វីឡើយ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកដោះស្រាយ។

នាឱកាសនោះ លោក ជា ណារ៉េត បានប្រគេននូវអង្ករចំនួន ២.៧០០គីឡូក្រាម ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនជូនវត្តចំនួន ៩វត្ត ដែលមានការខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ វត្តមហានិកាយ ៦វត្ត និងវត្តធម្មយុត្តិកនិកាយ ៣វត្ត ក្នុងមួយវត្តទទួលបាន ៣០០គីឡូក្រាម ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅខេត្តមណ្ឌលគិរីឲ្យកាន់តែមានភាពល្អប្រសើរនិងរីកចម្រើន៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640