All news friends
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • ទេសចរណ៍
  • កីឡា
  • ព័ត៌មានវិទ្យា
  • ជីវិតកំសាន្ត

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, November 13, 2024

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល

ចេញផ្សាយថ្ងៃ:Wednesday, November 13, 2024

អ្នកនិពន្ធ:ព័ត៌មានជាតិ
 No comments
ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង៕

 

k
Share This
Author Image

About chbarampovpost.com
DDD

Newer Post Older Post Home

0 comments:

Post a Comment



Popular Posts

  • សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ
      សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ  (នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងប...
  • អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យចេះប្រយ័ត្នសម្តី
     អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យចេះប្រយ័ត្នសម្តី (ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រម...
  • នាយឧត្តមសេនីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខកងទ័ពឈរជើងការពារទឹកដី
     នាយឧត្តមសេនីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខកងទ័ពឈរជើងការពារទឹកដី (ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេន...
  • ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២​ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)
     ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២​ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) (ភ្នំពេញ)៖ ...
  • រាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ បង្ហាញជំហរចំពោះដំណោះស្រាយព្រំដែនជាមួយថៃ, ទោះបីជាប្តឹងទៅ ​ICJ ក៏កម្ពុជា នៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូត
     រាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ បង្ហាញជំហរចំពោះដំណោះស្រាយព្រំដែនជាមួយថៃ, ទោះបីជាប្តឹងទៅ ​ICJ ក៏កម្ពុជា នៅតែរក្សាការសន្ទនា និងដំណោះស្រាយក...
  • ការចរចាពាណិជ្ជម្មអាមេរិក-ចិន ឈានដល់កិច្ចព្រមព្រៀងបន្ធូរបន្ថយការរឹតត្បិតលេីការនាំចេញ, រក្សាបទឈប់បាញ់ក្នុងសង្រ្គាមពន្ធគយ
     ការចរចាពាណិជ្ជម្មអាមេរិក-ចិន ឈានដល់កិច្ចព្រមព្រៀងបន្ធូរបន្ថយការរឹតត្បិតលេីការនាំចេញ, រក្សាបទឈប់បាញ់ក្នុងសង្រ្គាមពន្ធគយ (ឡុងដ៏, អង់គ្លេស)៖ ក...
  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលយករូបវីដេអូ សម្ដេចតេជោ ហ៊ុន សែន កាត់តជាមួយសំឡេងក្លែងបន្លំ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI
    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលយករូបវីដេអូ សម្ដេចតេជោ ហ៊ុន សែន កាត់តជាមួយសំឡេងក្លែងបន្លំ ដោយប្រើប្រាស់...
  • លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងលើកទិសដៅបន្ដ
           លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងលើកទិសដៅបន្ដ ...
  • សម្តេចតេជោ ហ៊ុន សែន អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ, ម៉ោង១១យប់មិញ ណន សុខហេង បានទៅដល់ផ្ទះជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញហើយ
    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ដែលបានចូលរួមដោះស្...
  • ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤
    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីភាព ប្រកា...

Labels

  • ជីវិតកំសាន្ត
  • ទេសចរណ៍
  • ព័ត៌មានកីឡា
  • ព័ត៌មានជាតិ
  • ព័ត៌មានសន្តិសុខ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សន្តិសុខសង្គម
  • សិល្ប:

Popular Posts

  • ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអ្នកតំណាងរាស្ត្រ អញ្ជើញជាអធិបតីក្នុងពិធីបើកការដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
      កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ២៥៥/២១ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ ...
  • ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរស្នាដៃសៀវភៅស្តីពី រាជរដ្ឋាភិបាលកម្ពុជា សង្គ្រាម ដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ«កូវីដ- ១៩»របស់ឯកឧត្តម ឆាយ សុផល
    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសម្តែងការកោតសរសើរស្នាដៃសៀវភៅស្តីពី រាជរដ្ឋាភិ បាលកម្ពុជា សង្គ្រាមដណ្តើមជីវិតពលរដ្ឋ...
  • រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សា ស្តីពីត្រួតពិនិត្យលើការងាររដ្ឋបាល ការផ្តល់សេវាច្រកចេញ-ចូលតែមួយ ការងារស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្ម
            ព្រះសីហនុ : ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ លោក...
  • ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
      យប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប៉ូឡូញ ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចអគ្គមហ...
  • Privacy Policy
      Privacy Policy built the ប្រមូលផ្តុំគេហទំព័រ app as a Free app. This SERVICE is provided by at no cost and is intended for use as is. This...
  • អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ
      បាត់ដំបង: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប...
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦
    ឧត្តរមានជ័យ : នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និង...
  • អាជ្ញាធរព្រះវិហារ ដំណើរការជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ នៅថ្នាក់ទី២
    ភ្នំពេញ ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១​  នៅថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមអ្នកអភិរក...
  • អភិបាលខេត្ត ជំរុញឱ្យអាជ្ញាធរក្រុង ស្រុកទាំងអស់ ចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង
    កណ្តាល: ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តព...
  • កិច្ចប្រជុំពិនិត្យទីតាំង និងការងារការពារសន្តិសុខ សុវត្ថិភាព សម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)
             ព្រះសីហនុ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្...

​​​​​​​​​​​​​ ព័ត៌មានប្លែកៗ

 
BENNER


























































































ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
Copyright © All news friends | Powered by Blogger
Design by NewWpThemes | Blogger Theme by Lasantha - PremiumBloggerTemplates.com
NewBloggerThemes.com | Distributed By Gooyaabi Templates