សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, January 16, 2025

នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាននានា។

រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់គាំទ្រ និងគាំពារ ដើម្បីឲ្យវិស័យសន្តិសុខឯកជននេះ មានការរីកចម្រើនជាបន្តបន្ទាប់។ កិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ស្របតាមសេចក្តីណែនាំលេខ០៣៣ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង សន្តិសុខឯកជន របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការថែរក្សា ការពារទ្រព្យសម្បត្តិ អាយុជីវិត ជីវភាពប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈរបាយការណ៍ស្វាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជននេះ ក្នុងគោលបំណង៖  

*ទី១៖ អនុវត្តឲ្យបានតាមផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ឌីជីថល នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធ្វើនវានុវត្តការងារ កំណែរទម្រង់ ពង្រឹងកិច្ចអភិវឌ្ឍន៍សហប្រតិបត្តិការការងារទាំងខាងក្នុង និងខាងក្រៅ ប្រកបដោយចីរភាពសម្រាប់រយៈពេលវែង សំដៅជំរុញកំណើន សេដ្ឋកិច្ច បង្កើនកាលានុវត្តភាពការងារ បែងចែកផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ តម្លាភាព គណនេយ្យភាព និងធានាឲ្យបាននូវប្រសិទ្ធិភាព សក្តិសិទ្ធិភាពខ្ពស់នៃស្ថាប័នសាធារណៈ និងឯកជន។

*ទី២៖ ពង្រឹងបន្ថែមដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា ក្នុងការជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន អំពីនីតិវិធី បទដ្ឋានគិតិយុត្ត ដើម្បីសុំច្បាប់ប្រកបអាជីវកម្មដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។

*ទី៣៖ ដើម្បីគ្រប់គ្រងទិន្នន័យបច្ចុប្បន្នភាព និងកំណត់គោលដៅជាក់លាក់ តាមប្រព័ន្ធឌីជីថល លើក្រុមហ៊ុន ផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលមានច្បាប់ ឬអត់ច្បាប់ រួមទាំងកម្លាំងភ្នាក់ងារសន្តិសុខឯកជន និងគោលដៅឈរជើងឲ្យបានច្បាស់លាស់។

*ទី៤៖ ជំរុញការចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ឲ្យមកទទួលការបណ្តុះបណ្តាលជំនាញភ្នាក់ងារសន្តិសុខឯកជន ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានចំណេះដឹងជំនាញពិតប្រាកដ មានក្រមសីលធម៌ល្អ ក្នុងការបម្រើសេវាកម្មជូនដល់អតិថិជនសមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីងាយទទួលបានទីផ្សារការងារ ដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រង សន្តិសុខឯកជន ជាសេនាធិការ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ។

*ទី៥៖ ធ្វើការចែករំលែករវាងវិស័យសាធារណៈ និងវិស័យឯកជនអំពីបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ ឯកជនទាំងអស់គ្នា ដើម្បីស្វែងរកបន្ថែមនូវធាតុចូលក្នុងការពង្រាងបង្កើតច្បាប់ស្តីពីការគ្រប់គ្រង សន្តិសុខឯកជន ដើម្បីការពារផលប្រយោជន៏ទាំងវិនិយោគគិន និងភ្នាក់ងារសន្តិសុខឯកជន ឲ្យមានប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាពនាពេលអនាគត៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640