សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, February 11, 2025

សម្តេចតេជោ ហ៊ុន សែន ទម្លាយថា មានការរៀបចំផែនការវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេច នៅក្រុងតាខ្មៅ និងស្នើឱ្យបរទេសប្រយ័ត្នប្រយែងចំពោះការគាំទ្រសកម្មភាពភេរវកម្ម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយថា នៅប៉ុន្មានសប្តាហ៍មកនេះ មានការរៀបចំផែនការដើម្បីវាយប្រហារដោយយន្តហោះ(ដ្រូន) ចូលទៅក្នុងភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ក្នុងគោលបំណងផ្តាច់ជីវិតរបស់សម្តេច។

សម្តេចបានបញ្ជាក់ថា ផែនការនេះត្រូវបានសម្តេចដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន ហើយសម្តេចបានស្នើដល់បរទេសទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការគាំទ្រណាមួយ ចំពោះសកម្មភាពភេរវកម្ម។

ការទម្លាយអំពីផែនការភេរវកម្មនេះ បានធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមផ្តាំផង ផែនការវាយប្រហាដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ សន្តិសុខជាតិ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ»។

សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់អំពីអ្នកពាក់ព័ន្ធក្នុងការរៀបចំដ្រូនដើម្បីវាយប្រហារសម្តេចនោះឡើយ ប៉ុន្តែការបង្ហើបអំពីផែនការធ្វើភេរវកម្មនេះ បានធ្វើឡើងស្របពេលដែល ក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសបង្កើត រដ្ឋាភិបាលនីរទេស និងបំផុសបំផុលឱ្យផ្តួលរំលំរាជរដ្ឋាភិបាល។

លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមនៅក្រៅប្រទេស ដែលត្រូវបានកាត់ទោសជាច្រើនករណីនៅកម្ពុជា បានប្រកាសម្តងហើយម្តងទៀត ដោយដាក់ចេញនូវយុទ្ធសាស្ត្រផ្ការីក ដែលជាផែនការបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងដណ្តើមអំណាចក្រៅការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «នេះជាអំពើភេរវកម្ម ហើយសូមជនបរទេសទាំងឡាយ ប្រយ័ត្នប្រយែង ក្នុងការគាំទ្រទាំងឡាយនៃសកម្មភាពភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវ៉ៃដ្រូនចូលផ្ទះខ្ញុំ»។

ជាមួយគ្នានេះ សម្តេចបានស្នើឱ្យបរទេសទាំងអស់ កុំលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះថាកម្ពុជា ត្រូវតែគ្រប់គ្រងសន្តិសុខរបស់ខ្លួនឯង៕



k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640