សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, February 12, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លើកឡើងពីវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីស្តារវិស័យអចលនទ្រព្យឱ្យងើបឡើងវិញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីវិធានការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីចូលរួមចំណែក ក្នុងការស្ដារវិស័យអចលនទ្រព្យឲ្យងើបឡើងវិញ។

ការលើកឡើងរបស់លោកបណ្ឌិត ផាន់ ផល្លា ធ្វើឡើងក្នុងកម្មវិធី វេទិកាស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបណ្ឌិត ផាន់ ផល្លារ បានថ្លែងឲ្យដឹងថា ចំពោះការងារទាក់ទិន និងវិស័យអចលនទ្រព្យ បានដាក់ចេញនូវវិធានការជាច្រើន ក្នុងនោះយើងចង់ឲ្យវិស័យអចលនទ្រព្យងើបឡើងវិញ កាលពីឆ្នាំកន្លងទៅបានបន្ដអនុវត្តន៍ ជាវិធានការដោយឲ្យអ្នកអភិវឌ្ឍន៍បង់ពន្ធជាកញ្ចប់ហូរហែរ ដោយបានពន្យារការបង់ពន្ធទៀតផង ដោយមានចន្លោះពី១២-៣៦ខែ ដើម្បីឲ្យពួកគាត់មានចំណូល អាចអភិវឌ្ឍន៍បន្ដទៀត។

លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រួល ដល់អ្នកទិញផ្ទះ ដូច្នេះអ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រានោះទេ ​ហើយនេះជាគោលនយោបាយ ដែលបានដាក់ចេញតាំងតែពី អំឡុងពេលកូវីដ១៩។ បច្ចុប្បន្ននេះដើម្បីឲ្យកាន់តែមានភាពស្រួល និងដោះបន្ទុកនៃការលំបាកមួយចំនួន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដោយក្នុងនោះប្រសិនបើមានអ្នកទិញផ្ទះលើកទី១ (គម្រោងបុរី) តម្លៃក្រោម២១ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រានោះទេ នេះជាការសម្រួលយ៉ាងល្អមួយ ខណៈពីមុនគឺយើងមានត្រឹមតែ៧ម៉ឺនប៉ុណ្ណោះ ប៉ុន្ដែពេលនេះមានរហូតដល់តម្លៃក្រោម២១ម៉ឺនដុល្លារ ដោយមិនចាំបាច់បង់ពន្ធប្រថាប់ត្រា។

លោកបណ្ឌិត ផាន់ ផល្លារ បានបញ្ជាក់បន្ថែមថា ថ្មីៗនេះទើបមានការសម្រេចសម្រួលបន្ថែមទៀត ពាក់ព័ន្ធការបង់ប្រាក់ និងប្លង់ សម្រាប់ការទទួលបានការអនុគ្រោះពន្ធប្រថាប់ត្រា៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640