សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, February 01, 2025

រដ្ឋមន្រ្តីសុខាភិបាល ដឹកនាំកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយជំងឺនេះនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក។

ក្រោយពីបានស្តាប់បទបង្ហាញពីក្រុមការងាររៀបចំសេចក្តីព្រាងរួច លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ផ្តល់ជាមតិយោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលផែនការនេះ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងបានវាយតម្លៃដល់ថ្នាក់ដឹកនាំទទួលបន្ទុករៀបចំសេចក្តីព្រាង ផែនការប្រយុទ្ធនឹងជំងឺមហារីក ដែលបានរៀបចំបានល្អ គ្រប់ទិដ្ឋាភាព។ ផែនការនេះ នឹងក្លាយជាផែនការយុទ្ធសាស្រ្តមួយ ជួយកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយជំងឺមហារីកនៅកម្ពុជា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាធាតុចូលបន្ថែម ដល់ថ្នាក់ដឹកនាំទទួលបន្ទុក ដើម្បីបានជាមូលដ្ឋានគ្រឹះដាក់បញ្ចូលក្នុងសេចក្តីព្រាង ផែនការជាតិនេះ ១) សូមរៀបចំផែនការនេះឱ្យក្លាយជាគ្រឹះមួយដ៏រឹងមាំ និងមានសារៈសំខាន់ ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់នឹងជំងឺមហារីក ស្របតាមស្ថានភាពនៅកម្ពុជា ២) ក្នុងផែនការត្រូវរំលេចឱ្យបានច្បាស់ ដូចជាកត្តាធនធានមនុស្ស និងហិរញ្ញវត្ថុ សមស្របទៅតាមស្ថានភាពជាក់ស្តែង ៣) ត្រូវបង្ហាញពីចំនុចសំខាន់ៗ នៃផែនការយុទ្ធសាស្រ្តនេះ ដើម្បីទាញចាប់អារម្មណ៍ឱ្យមានការចូលរួម ដូចជាអប់រំផ្សព្វផ្សាយសុខភាព ការធ្វើលំហាត់ប្រាណ និងជាពិសេសកាត់បន្ថយការពិសាគ្រឿងស្រវឹង ៤) សូមកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ អន្តរជាតិ ពីបណ្តាប្រទេសជឿនលឿន ជាពិសេសអ្នកជំនាញខាងជំងឺមហារីក។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈផែនការជាតិនេះនឹងបង្កើនសមត្ថភាព ធ្វើនវានុវត្តន៍ក្នុងការព្យាបាល និងកាត់បន្ថយអត្រាឈឺដោយជំងឺមហារីក ដែលនឹងឆ្លុះបញ្ចាំងជាក់ស្តែង ពីការយកចិត្តទុកដាក់បញ្ហាសុខភាពសាធារណៈ ជាពិសេសជំងឺមិនឆ្លងនៅកម្ពុជា៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640