សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, February 22, 2025

អភិបាលខេត្តកណ្ដាល ជំរុញឲ្យបង្កើនល្បឿនសាងសង់ស្ពានកោះចំរើន នៅស្រុកលើកដែក ឲ្យរួចរាល់មុនរដូវវស្សា

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងណែនាំដល់ក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន ដែលមានទីតាំងស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បង្កើនល្បឿននៃការសាងសង់ឲ្យបានមុនរដូវវស្សាឈានចូលមកដល់។

ក្នុងឱកាស ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកលើកដែក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានកោះចំរើន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន បានបញ្ជាក់ថា ការបង្កើនល្បឿននៃការសាងសង់នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសការដឹកកសិផលរបស់ប្រជាកសិករមានភាពងាយស្រួល ក្នុងរដូវវស្សាខាងមុខនេះ។ ទន្ទឹមនឹងនោះ ស្ពាននេះបានកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរទៅវិញទៅមក ដោយទូកនារដូវស្សា ដែលអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋពិសេសសិស្សសាលាតូចៗ។

លោកអភិបាលខេត្ត បានបន្ថែមថា ក្រុមហ៊ុនត្រូវធានាបានថា ការសាងសង់ប្រកបដោយបទដ្ឋានបច្ចេកទេស គុណភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះប្រើប្រាស់បានយូរវែង។

សូមបញ្ជាក់ថា ស្ពានបេតុងអាមេ មានបណ្ដោយប្រវែង ៥៤ម៉ែត្រ ទទឹង៨ម៉ែត្រ មានលូជ្រុងប្រវែង១២ម៉ែត្រ គុណ២ម៉ែត្រ ១កន្លែង សាងសង់បានប្រមាណ៥៨%៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640