សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, February 19, 2025

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខបើកការដ្ឋានសាងសង់ «សួនតេជោសន្តិភាព» ខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់សួន «សួនតេជោសន្តិភាព» ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមដោយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ សាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានា ប្រធានក្រុមប្រឹក្សា អភិបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង ព្រមទាំងយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

«សួនតេជោសន្តិភាព» ត្រូវបានរៀបចំសាងសង់ឡើងក្នុងគោលបំណងដ៏ពិសិដ្ឋ គឺពន្យល់និងរំលេច អំពីគុណតម្លៃ នៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញលេញ នាំមកនូវការ អភិវឌ្ឍលលើគ្រប់វិស័យ។ សួននេះនឹងប្រែក្លាយទៅជាសំណង់ស្ថាបត្យកម្មថ្មីមួយ លើទឹកដីនៃខេត្តបាត់ដំបង ដែលមានទម្រង់ជា៣ថ្នាក់ គឺ៣-៥-៧ជាមែកធាង នៃចង្កោមយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះ បង្រួមជាខ្នាតតូចសមល្មម ន័យនេះសំដៅទៅទំហំដើម នៃវិមានឈ្នះឈ្នះ យកមកបង្រួមជា «សួនតេជោសន្តិភាព»។

ក្រៅពីនេះក៏នៅមានបង្ហាញអំពីអត្តសញ្ញាណជាប្រវត្តិសាស្ត្រ បេតិកភណ្ឌ និមិត្តរូប រូបចម្លាក់ សម្បត្តិសាធារណៈ ជាទីសក្ការៈ និមិត្តសញ្ញា វប្បធម៌ អរិយធម៌ សិល្បៈ និងជាប្រវត្តិសាស្ត្រយោធា។

សួនតេជោសន្តិសភាព សាងសង់លាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ចំពីមុខវត្ត កណ្តាល សង្កាត់រតនៈ ក្រុងបាត់ដំបង ផ្តើមពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង៩៩៤ម៉ែត្រ មានទំហំ១៦,០៧៤ម៉ែត្រការ៉េ កែលម្អសួនឲ្យមានសោភណ្ឌភាពស្រស់បំព្រង មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទី ក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។

រដ្ឋបាលខេត្ត បានគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋ ទាក់ទងកំណើនទេសចរណ៍ជាតិ អន្តរជាតិ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសម្រេចគោលដៅក្លាយជា ប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ឆ្លាតវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640