ថ្ងៃ ពុធទី16​ ខែ មេសា ឆ្នាំ 2025

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, April 11, 2025

រដ្ឋមន្ត្រីសុខាភិបាល ចូលរួមលេងលែងល្បែងប្រជាប្រិយខ្មែរបោះអង្គុញ ចោលឈូង វាយក្អម ដណ្តើមស្លឹកឈើ លាក់កន្សែង និងស្តេចចង់ ជាមួយបុគ្គលិក អបអរសាទរសង្រ្កាន្តឆ្នាំថ្មី

ចំនួនអ្នកទស្សនា: 0 Views

 រដ្ឋមន្ត្រីសុខាភិបាល ចូលរួមលេងលែងល្បែងប្រជាប្រិយខ្មែរបោះអង្គុញ ចោលឈូង វាយក្អម ដណ្តើមស្លឹកឈើ លាក់កន្សែង និងស្តេចចង់ ជាមួយបុគ្គលិក អបអរសាទរសង្រ្កាន្តឆ្នាំថ្មី

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល បានចូលរួមលែងល្បែងប្រជាប្រិយ មានដូចជា បោះអង្គុញ ចោលឈូង វាយក្អមប្រជាប្រិយ៍ ល្បែងស្តេចចង់ ដណ្តើមស្លឹកឈើ និងល្បែងលាក់កន្សែង ព្រមទាំងរាំកំសាន្តសប្បាយ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ នាវេលាខាងមុខនេះ។

មុខនឹងចាប់ផ្តើមការលេងល្បែងប្រជាប្រិយនិមួយៗ មានការរំលឹកជម្រាបជូនអំពីប្រវត្តិ និងរបៀបនៃការលេងល្បែងប្រជាប្រិយទាំងអស់នោះ ដើម្បីជាការនាំរំលឹកពីវប្បធម៌ និងប្រវត្តិដ៏យូរលង់នៃកម្ពុជា។ ការបង្ហាញពីខ្លឹមសារ អត្ថន័យនៃល្បែងប្រជាប្រិយខ្មែរពីដូនតា គឺជាការនាំឱ្យកូនខ្មែរគ្រប់រូបពីជំនាន់មួយ ទៅជំនាន់មួយកាន់តែយល់ច្បាស់ និងស្រលាញ់ល្បែងប្រជាប្រិយជាតិខ្លួន និងបង្ហាត់បង្ហាញបន្តទៅមុខ គ្រប់ពេលវេលានៃនាទីកម្សាន្ត។

កាលពីព្រឹកថ្ងៃដដែលនេះ ក្រសួងសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ផងដែរ។

សូមជម្រាបថា ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគៈទេវី ដែលព្រះអង្គជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤៖៤៨នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640