សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, April 17, 2025

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញសកម្មភាព ចូលរួមការពារក្នុងកម្មវិធី «សង្ក្រាន្តវត្តភ្នំ» ដោយជោគជ័យ និងក្តីមោទន!

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តក្នុងកម្មវិធី “សង្ក្រាន្ត” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមស្មារតី ទទួលខុសត្រូវខ្ពស់ ប្រកបដោយស្នាមញញឹម និងមានមោទនភាព បើទោះបី ជាកម្លាំងម្នាក់ៗ មិនបានទៅចូលរួមជួបជុំគ្រួសារ ដូចគេឯងក៏ដោយ។

ព្រមជាមួយគ្នានេះ គេក៏បានឃើញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញ ចុះត្រួតពិនិត្យដោយផ្ទាល់ លើកម្លាំងក្រោមឱវាទ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពការងារ ឲ្យប្រព្រឹត្តទៅដោយរលូន និងសម្រេចជោគជ័យ តាមផែនការ សក្តឹសមជាមេបញ្ជាការដ៏ម៉ត់ចត់ និងមានការយកចិត្តទុកដាក់ខ្ពស់ ដែលតែងតែគិតគូដល់កូនចៅ ជាក់ស្តែងនៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដោយភ្ជាប់ជាមួយអំណោយគ្រប់គ្នា រួមមាន ទឹកក្រូចដប, អាវយឺតបោះពុម្ពឡូកូអាវុធហត្ថ, ទឹកដោះគោបឺត ទឹកសុទ្ធ និងបាន ជប់លៀងជូនកងកម្លាំង ដើម្បីលើកទឹកចិត្ត ក្នុងការលះបង់ពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារ មកការពារប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640