សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, October 02, 2025

តារាល្បីៗកក្នុងវិស័យបូលីវូដ ដាក់ពាក្យប្តឹង Google ដើម្បីការពារសិទ្ធិផ្ទាល់ខ្លួន ពីការប្រើប្រាស់ AI ដោយគ្មានការអនុញ្ញាត

ចំនួនអ្នកទស្សនា: Views

 តារាល្បីៗកក្នុងវិស័យបូលីវូដ ដាក់ពាក្យប្តឹង Google ដើម្បីការពារសិទ្ធិផ្ទាល់ខ្លួន ពីការប្រើប្រាស់ AI ដោយគ្មានការអនុញ្ញាត

(បរទេស)៖ តារាប្រុស-ស្រីល្បីឈ្មោះក្នុងវិស័យបូលីវីដលោក Abhishek Bachchan និងកញ្ញា Aishwarya Rai Bachchan បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលរបស់ទីក្រុងញ៉ូដេលី ប្រឆាំងនឹងក្រុមហ៊ុន Google ដោយអះអាងថា មានការប្រើប្រាស់រូបភាព សំឡេង និងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ដោយគ្មានការអនុញ្ញាត នៅលើវីដេអូដែលបង្កើតដោយបច្ចេកវិទ្យា AI និងផ្សាយចេញតាម YouTube។

តារាទាំងពីរនិយាយថា វីដេអូបង្កើតដោយ AI ខ្លះមានលក្ខណៈចំអក សិចស៉ី ឬបំប្លែងពីការពិត ដែលប៉ះពាល់មិនត្រឹមតែទៅដល់សិទ្ធិផ្ទាល់ខ្លួននោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេផងដែរ។ តារាទាំងពីរបានស្នើសុំឱ្យ YouTube (ដែលជាកម្មសិទ្ធិរបស់ Google) បិទនូវវីដេអូទាំងនោះ ហើយកុំឱ្យប្រើវាចូលទៅក្នុងគោលនយោបាយបណ្ដុះបណ្ដាល AI បន្ថែមទៀត។ ពួកគេចង់ឱ្យតុលាការកំណត់ថា «សិទ្ធិអត្តសញ្ញាណផ្ទាល់ខ្លួន» របស់តារាគួរត្រូវបានគោរព។ ក្នុងនោះរួមមាន ឈ្មោះ សំឡេង រូបសម្បត្តិ សកម្មភាពផ្សេងៗ និងការសម្តែងផ្ទាល់ខ្លួន។ ពួកគេបានបញ្ជាក់ពីតំណភ្ជាប់ជាង ៥១៨ ដែលមានការបំពាននៃសិទ្ធិផ្ទាល់ខ្លួន។ តារាប្រុសស្រីទាំងពីរចង់ឱ្យតុលាការដាក់ពិន័យជាង ៤៥០,០០០ដុល្លារ ដោយសារបានបំផ្លាញកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ពួកគេ។ កញ្ញា Aishwarya Rai ក៏បានដាក់ពាក្យបណ្តឹងបន្ថែមដោយឡែកផ្សេងទៀត ប្រឆាំងនឹងគេហទំព័រខ្លះ ដែលលក់សម្លៀកបំពាក់ ឬបង្កើតរូបភាព AI ដោយគ្មានការអនុញ្ញាតអំពីរូបនាង។

ជាការឆ្លើយតប តុលាការបានចេញសេចក្តីប្រកាសបណ្ណោះអាសន្នបង្គាប់ឱ្យលុបចោលវីដេអូពីបណ្តាញសង្គមដែលមានភស្តុតាងនៃពាក្យបណ្តឹង ក៏ដូចជាផ្ដល់សិទ្ធិឱ្យតំណាងច្បាប់ទាមទារឲ្យ Google ផ្ដល់ព័ត៌មានអំពីអ្នកបង្កើតឬផ្សាយវីដេអូនោះ។ បន្ទាប់វិធានការនេះហើយ នឹងបន្តតាមនីតិវិធី។

គួរជម្រាបថា បច្ចេកវិទ្យា AI និង Deepfake កំពុងធ្វើឱ្យមានភាពងាយស្រួលក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណរបស់មនុស្ស ព្រោះវាអាចបង្កើតរូបភាពឬសំឡេងពីនរណាម្នាក់ដោយគ្មានការអនុញ្ញាត។ នៅប្រទេសឥណ្ឌា មិនមានច្បាប់ស្តីពី «សិទ្ធិផ្ទាល់ខ្លួន» នោះទេ។ តុលាការកំពុងព្យាយាមបកស្រាយសិទ្ធិនេះតាមរយៈច្បាប់ធម្មតា និងសិទ្ធិរដ្ឋធម្មនុញ្ញ។ ករណីនេះអាចបង្កឱ្យមានការកំណត់ច្បាប់ថ្មីៗ ស្តីពីការការពាររូបភាព និងសំឡេងបុគ្គលក្នុងសម័យ AI៕ប្រភព: FRESH NEWS

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640