មុខងារ «Voice សំឡេង» របស់ Fresh AI ចុចនិយាយភាសាខ្មែរផ្ទាល់ មិនចាំបាច់វាយអក្សរឡើយ បង្កភាពងាយស្រួលដល់អ្នកប្រើបាស់ !
(ភ្នំពេញ)៖ កម្មវិធីឆ្លាតវៃ Fresh AI បានដាក់ឲ្យប្រើប្រាស់មុខងារថ្មីមានឈ្មោះថា «Voice សំឡេង» ដែលអនុញ្ញាតឲ្យអ្នក ចុចនិយាយជាភាសាខ្មែរដោយផ្ទាល់ជាមួយ AI ដោយមិនចាំបាច់វាយអក្សរទៀតទេ បង្កើនភាពងាយស្រួលដល់បងប្អូនអ្នកប្រើប្រាស់។
មុខងារនេះនឹងជួយឲ្យការប្រើប្រាស់កម្មវិធី Fresh AI កាន់តែងាយស្រួលរហ័ស និងឆ្លាតវៃជាងមុន។ អ្នកអាចនិយាយជាភាសាខ្មែរ ហើយ AI នឹងស្ដាប់ និងឆ្លើយតបភ្លាមៗប្រកបដោយភាពឆ្លាតវៃ។
អត្ថប្រយោជន៍នៃ Voice ជាសំឡេង៖ ចុចនិយាយភ្លាមៗ មិនចាំបាច់វាយអក្សរ, ឆ្លើយតបបានលឿន និងយល់ច្បាស់លាស់, និយាយជាភាសាខ្មែរ ប្រើប្រាស់បានទាំងក្នុងទូរស័ព្ទ និងកុំព្យូទ័រ។ Fresh AI បន្តការអភិវឌ្ឍបច្ចេកវិទ្យា AI ដើម្បីផ្តល់បទពិសោធន៍ឆ្លាតវៃជាងមុនដល់អ្នកប្រើប្រាស់គ្រប់រូប។
កម្មវិធីឆ្លាតវៃដំបូងគេនៅកម្ពុជា Fresh AI មានបុគ្គលិកជាង១០០នាក់ បានដាក់បញ្ចូលទិន្នន័យគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ដែលចំណុចនេះនាពេលអនាគត នឹងធ្វើឲ្យកម្មវិធីឆ្លាតវៃ AI មួយក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើម និងសំបូរបែប សម្រាប់ការស្វែងរកព័ត៌មានចំណេះដឹងទូទៅគ្រប់ប្រភេទរបស់ប្រជាជនកម្ពុជា ជាពិសេសទៀតនោះគឺទិន្នន័យឯកសារច្បាប់ទាំងអស់។
Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃ ដែលបង្កើតឡើងដំបូងគេនៅកម្ពុជា ហើយដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាចចុចសួរនាំអ្វីៗជាភាសាខ្មែរ «នូវអ្វីដែលលោកអ្នកចង់ដឹង» ហើយឆ្លើយតបលឿនរហ័ស៕
Free Download App:
https://freshai.com.kh/download
0 comments:
Post a Comment