សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, November 01, 2025

អាជ្ញាធរខេត្តពោធិ៍សាត់ ត្រៀមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងផ្កាភ្ញី លម្អភ្លើងចម្រុះព័ណ៌ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល និងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

អាជ្ញាធរខេត្តពោធិ៍សាត់ ត្រៀមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងផ្កាភ្ញី លម្អភ្លើងចម្រុះព័ណ៌ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល និងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦

(ពោធិ៍សាត់)៖ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ និងក្នុងឱកាសខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ឆាប់ៗខាងមុខ អាជ្ញាធរខេត្តពោធិ៍សាត់ បានត្រៀមលក្ខណៈ បង្កើតព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដោយចាប់ផ្តើមដំបូងត្រូវរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ការតុបតែងផ្កាភ្ញី លម្អភ្លើងចម្រុះព័ណ៌ និងបង្កើតរូបនិម្មិតសញ្ញា នៅតាមដងផ្លូវ តាមច្រាំងស្ទឹង និងនៅលើបូរីវប្បធម៌កោះសំពៅមាស ដើម្បីចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ថ្លែងប្រាប់ Fresh News លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោក រយៈពេលជាង២ឆ្នាំមកនេះ លោកបានប្តេជ្ញាចិត្តខ្ពស់ ជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។

ជាក់ស្តែងបច្ចុប្បន្ននេះ លោកបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្តេជ្ញាចិត្តខ្ពស់ ធ្វើការអភិវឌ្ឍន៍ច្រាំងស្ទឹង ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ នៃរដ្ឋបាលក្រុង ស្រុក។ ជាមួយនឹងការប្តេជ្ញាចិត្តនេះ លោកក៏បាននឹងកំពុងដំណើរការ គម្រោងតម្លើងអំពូលភ្លើង ប្រភេទSolar LED នៅតាមដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង។

លោក ខូយ រីដា បានគូសបញ្ជាក់ថា តាមផែនការគម្រោងនេះ នឹងតម្លើងឱ្យបានរួចរាល់ នៅក្នុងដំណាច់ឆ្នាំ២០២៧ ឬដើមឆ្នាំ២០២៨ខាងមុខ។ តែដោយមានការជួយជ្រោមជ្រែង ពីក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមការងារអគ្គិសនីកម្ពុជា និងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណក្នុងស្រុក គម្រោងនេះអាចនឹងរួចរាល់ ឆាប់បំផុតនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ជំហានបន្ត នឹងតម្លើងពីទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅទីរួមស្រុកភ្នំក្រវាញ និងបន្តពីទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅទីរួមស្រុកកណ្តៀង។

លោកបន្ថែមថា ស្របពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលខិតជិតមកដល់ បើទោះបីថ្នាក់ជាតិ និងរដ្ឋបាលខេត្តពោធិ៍សាត់ មិនប្រារព្ធយ៉ាងណាក្តី, ដើម្បីញ៉ាំងបរិយាកាសកម្សាន្ត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យកាន់តែសប្បាយរីករាយ ក្រុមការងារបានត្រៀមរៀបចំភ្លើងលម្អ ចាប់ពីពេលនេះតទៅ និងត្រៀមបាញ់កាំជ្រួច នៅលើបូរីវប្បធម៌កោះសំពៅមាស ហើយក៏សង្ឃឹមថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមទស្សនាឱ្យបានច្រើនកុះករ។

មិនតែប៉ុណ្ណោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានណែនាំដល់កងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈសម្រួលចរាចរណ៍ ការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមជួយសង្គ្រោះ មិនឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភនោះឡើយ៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640