សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 14, 2025

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តចំនួនពីរ

ចំនួនអ្នកទស្សនា: Views

 សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តចំនួនពីរ

(ភ្នំពេញ)៖ ឆ្លើយតបតម្រូវការបន្ទាន់ និងដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាជនដែលងាយរងគ្រោះបំផុត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ១,៩២៥គ្រួសារ ក្នុងនោះនៅខេត្តក្រចេះចំនួន ៩១០គ្រួសារ និងខេត្តស្ទឹងត្រែងចំនួន ១,០១៥គ្រួសារ។

ពិធីចែកអំណោយខាងលើនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលមន្ត្រីទីស្នាក់ការកណ្តាល នឹងអញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តក្រចេះ ចំនួន៩១០គ្រួសារ (ក្នុងនោះស្រុកសំបូរ ៤៥០គ្រួសារ និងស្រុកអូរគ្រៀងសែនជ័យ ៤៦០គ្រួសារ)។ ដោយឡែកប្រជាជនងាយរងគ្រោះបំផុតនៅខេត្តស្ទឹងត្រែងចំនួន ១,០១៥គ្រួសារ (ក្នុងនោះស្រុកសៀមបូក ៥១២ គ្រួសារ និងស្រុកបុរីអូរស្វាយសែនជ័យ ៥០៣គ្រួសារ។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះនីមួយៗនឹងទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640