សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 07, 2025

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ ទៅលេងកម្សាន្ដនៅខេត្តប៉ៃលិន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃនេះ

ចំនួនអ្នកទស្សនា: Views

 ភ្ញៀវទេសចរយ៉ាងច្រើនកុះករ ទៅលេងកម្សាន្ដនៅខេត្តប៉ៃលិន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃនេះ

(ប៉ៃលិន)៖ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តឞ៉ៃលិន បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម៌ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនកុះករ។

ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ែលិន នៅតាមបណ្តារមណីយដ្ឋាននានា បានរៀបចំយ៉ាងស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្ត ប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពី ការថែរក្សាប្រពៃណីវប្បធម៌ ដ៏សម្បូរបែប របស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ តែមួយក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ថា​ ខេត្តប៉ៃលិន ជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ និងមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តជារៀងរាល់ថ្ងៃ ដូចជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់បរយ៉ាខា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលដំរី និងរមណីយដ្ឋានកែរច្នៃល្បីៗមួយចំនួនទៀតផងដែរ៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640