សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, January 04, 2026

មិនដឹងថាបងប្អូនយើងធ្លាប់លឺពាក្យមួយឬអត់ទេ

ចំនួនអ្នកទស្សនា: Views

 

មិនដឹងថាបងប្អូនយើងធ្លាប់លឺពាក្យមួយឬអត់ទេ ឃើញលទ្ធផលមិនពេញចិត្ត គិតតែពីបន្ទោស តែមិនបានដឹងថាទម្រាំបានលទ្ធផលនោះមកខំប្រឹងប៉ុណ្ណាទេ! សាកស្រមៃអោយងាយយល់ មនុស្ស២នាក់វាយគ្នា មួយធំ មួយតូច លទ្ធផលអោយតែមួយតូចអាចរត់រួចរក្សាជីវិតបាន មិនរបួសធ្ងន់ធ្ងរចាត់ទុកថាជោគជ័យហើយ មិនបាច់ទាល់តែវាយឈ្នះគេទេ។ បកទៅមើលសង្គ្រាម២១ថ្ងៃបន្តិច តើអ្វីដែលយើងធ្វើបានជារឿងបំផុតដែលយើងអាចធ្វើបានឬទេ? ឬក៏យើងចាញ់សង្គ្រាម អស់ទឹកដីហើយ?

មើលរឿង៥យ៉ាងបានហើយ កម្លាំងអាវុធ, ចំនួនកងទ័ព, ជនភៀសសឹក, ចំនួនលុយដែលចាយមក និងសង្គ្រាមចិត្តសាស្រ្ត។ ថៃប្រើប្រាំផ្លូវនេះវាយយើងយ៉ាងសាហាវ ហើយមិនមែនវាយម្តងមួយទេ តែម្តងចូលទាំងអស់តែម្តង។ 

• ថ្នាក់ដឹកនាំយើងត្រូវរៀបចំអាវុធខ្សោយជាងទៅវាយកម្ទេចអាវុធខ្លាំងជាង ហើយថែមទាំងមានយន្តហោះចម្បាំងនិងដ្រូនទៀត

• ប្រើប្រាស់កងទ័ពដែលមានចំនួនខុសគ្នាពី៣ទៅ៥ដង វាយទប់ទល់ការពារទឹកដីឬអោយគេដកទ័ពវិញ

• ទំហំសង្គ្រាមឈ្លានពានកាន់តែធំ ជនភៀសសឹកចុងក្រោយឡើងដល់៦០ម៉ឺននាក់ជាង ត្រូវរៀបចំការពារជនភៀសសឹកផងដែរ

• ចំនួនគេជះលើសង្គ្រាមនេះចូលខ្ទង់ពាន់លានដុល្លារ ព្រោះការចំណាយលើអាវុធទំនើបៗ និងបច្ចេកវិទ្យាកងទ័ពល្អៗ

• សង្គ្រាមចិត្តសាស្រ្តមកលើប្រជាជនទូទៅ ខាងក្រសួងស្ថាប័ន ត្រូបឆ្លើយតបអោយបានលឿនបំផុត កុំអោយប៉ះពាល់ច្រើន

បងប្អូនឃើញទេ? ២០ថ្ងៃជាងនេះ មានរឿងអីកើតឡើងខ្លះ? អ្វីដែលយើងឃើញមិនបាន០.៥% នៃអ្វីដែលកើតឡើងជាក់ស្តែងផង សមរភូមិទាំងអស់ក្តៅប៉ុណ្ណាទៅ? យើងទប់ទល់គេបានដោយកងទ័ពពលីតិចជាង ជនភៀសសឹកមិនជ្រួលច្របល់ស្លាប់តិចតួច ហើយព្យាយាមវាយកាន់កាប់បានតំបន់ជាច្រើនមកវិញ បើមិនមានមេដកនាំខ្លាំងម៉្លេះសមគ្រប់ទីតាំងដែលថៃបើកសមរភូមិ ថៃយកអស់ទៅហើយ ក៏មិនមែនស្លាប់របួសប៉ុណ្ណឹងដែរ។

ចុះយើងប្រើអីខ្លះមកទប់ទល់វិញ? មកបំពេញចន្លោះខ្វះខាតរបស់យើង? មាន៥យ៉ាងដូចគ្នា៖ ការទូត, កិច្ចប្រជុំទ្វេភាគី, ភាពចាស់ទុំ, ការយកអាយុជីវិតទ័ពជាគោល និងផ្លូវច្បាប់។

• ការទូត៖ ប្រើប្រាស់សម្លេងក្នុងតំបន់ ប្រទេសសម្ព័ន្ធមិត្ត និងសម្ពាធមហាអំណាចមកគាបលើថៃ ដើម្បីបានដំណោះស្រាយសន្តិវិធី

• កិច្ចប្រជុំទ្វេភាគី៖ វាយបណ្តើរ បើកកិច្ចប្រជុំរកបទឈប់បាញ់បណ្តើរ និងបង្កើតជាលក្ខខណ្ឌអោយមើលឃើញជាក់ស្តែងថាថៃល្មើស

• ភាពចាស់ទុំ៖ ភាពអត់ធ្មត់នៅតែជាអាវុធខ្លាំងមួយ ទប់ទល់ដោយប្រើខួរក្បាលមិនមែនអារម្មណ៍ជាអ្នកបញ្ជាទេ

• យកជីវិតទ័ពជាគោល៖ សមរភូមិតឹងតែងពេក ទុកដោះស្រាយតាម JBC វិញចុះ ថៃលេបមិនរួចទេ អញ្ចឹងមិនចាំបាច់ទ័ពពលីច្រើនទេ

• ផ្លូវច្បាប់៖ រៀបចំភស្តុតាង ឯកសារ ប្តឹងទៅ ICJ, ICC ទាមទារសំណង និងហែកមុខមាត់ពិតនៃការបំពានរបស់ថៃ។

បងប្អូនឃើញទេ? តើយើងខិតខំប៉ុណ្ណា ទើបវិនាសកម្មនៅអាចគ្រប់គ្រងបាន? យើងត្រូវដៃម្ខាងវាយ ដៃម្ខាងរកអន្តរាគមន៍ការទូតផង រកបទឈប់បាញ់ផង ជម្លៀសប្រជាជនផង បានប៉ុណ្ណេះពិតជាខ្លាំងណាស់ហើយ ខណៈពេលដែលថៃផ្តោតតែលើការវាយយើងតែមួយមុខប៉ុណ្ណោះ។ ជំហានបន្ទាប់យើងគឺប្រជុំកំណត់ព្រំដែន JBC និងប្តឹងទៅ ICJ, ICC ដូច្នេះសូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ ទុកពេលជូនថ្នាក់ដឹកនាំធ្វើការបន្ត។

សង្គ្រាមមិនដែលនាំមកលទ្ធផលល្អទេ ដូច្នេះហើយទើបថ្នាក់ដឹកនាំយើងចៀសវាងសង្គ្រាមណាស់ តែក៏មិនមែនមានន័យថាមិនចេះវាយដែរ។ យើងបានធ្វើបានល្អបំផុត នាំមកនូវលទ្ធផលល្អបំផុតដែលអាចកើតឡើងរួចហើយផងដែរ អ្វីដែលសំខាន់គឺយើងមានជំហានជាបន្តបន្ទាប់ត្រូវដើរបន្ត មិនលង់ក្នុងសង្គ្រាមនេះ។ បើមេដឹកនាំសមត្ថភាពស្ទើរម៉ោងនេះ ប្រហែលគ្មានពេលមកស្រែកតាម Facebook ទេ ប្រហែលប្រជាជនកំពុងរៀបអីវ៉ាន់រត់កាន់តែច្រើនហើយមើលទៅ ព្រោះថៃកាន់តែវាយ កាន់តែសាហាវណាស់កាលហ្នឹង!

អត្ថបទដោយ៖ Vincent L.

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640