មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល ជាមួយក្រុមប្របតិបត្តិសាខាកាកបាទក្រហម ប្រគល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ការងារមនុស្សធម៌
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល ជាមួយលោក ស្រី អោម ចន្នា នាយិកាសាខា និងមន្ត្រីក្រុមប្របតិបត្តិសាខាកាកបាតក្រហមកម្ពុជាខេត្ត និងប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនដល់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
អំណោយទាំងនោះរួមមាន៖ អង្ករ ១តោន មីជាតិ ១០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកផ្លែឈើ ៥កេសទឹកក្រូច ៥កេស ទឹកសុទ្ធកម្ពុជា ៣០កេស។
នាឱកាសនោះលោកស្រី នាយិកាសាខា បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបំផុតនូវទឹកចិត្តជ្រះថ្លាដែលមិនអាចកាត់ថ្លៃបានចំពោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំងក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងយកសម្ភារទាំងអស់នេះចែកជូនដល់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ស្របតាមគោការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសូមជូនពរលោក ម៉េង ស្រ៊ុន និងមន្ត្រីក្រោមឱវាទទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕














0 comments:
Post a Comment