សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, February 15, 2026

ក្រុមហ៊ុន និងរោងចក្រធំៗចំនួន៥ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ និង​អ្នកស្វែង​រក​ការងារក្នុងខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views
ក្រុមហ៊ុន និងរោងចក្រធំៗចំនួន៥ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ និង​អ្នកស្វែង​រក​ការងារក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន និងរោងចក្រ ដែលសម្ភាស ផ្តល់ការងារភ្លាមៗដល់មូលដ្ឋានទាំងនោះរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី ត្រូវការកម្លាំងពលកម្មចំនួន ២ ០០០នាក់, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌីចំនួន ៥០០នាក់, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កចំនួន ៣០០នាក់, ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូចំនួន ២៥០នាក់, ក្រុមហ៊ុន បៀន ហៀក អ៉ិនវេសមិន ខូអិលធីឌី ៤៥នាក់។

ទន្ទឹមនឹងការនាំយកឱកាសការងារក្នុងស្រុក, ការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅបរទេស ដូចជាប្រទេសជប៉ុនជាដើម ក៏ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈក្រុមហ៊ុន ជេស៊ីអេចអ ឌីវេឡុបម៉ិន ឯ.កនៅក្នុងវេទិកានេះផងដែរ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់មកប្រទេសកំណើតវិញ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការប្រៀបធៀបយ៉ាងលម្អិត ពីការងារនៅប្រទេសថៃ និងការងារក្នុងស្រុកនាពេលបច្ចុប្បន្ន។ ការងារនៅប្រទេសថៃមានប្រាក់ឈ្នួលខ្ពស់ជាងបន្តិចមែន ប៉ុន្តែនៅតែត្រូវប្រឈមមុខនឹងការរើសអើង ហានិភ័យសុវត្ថិភាព ការខ្វះខាតការគាំពារផ្នែកសុខភាព និងការរស់នៅឆ្ងាយពីគ្រួសារ។

ឯកឧត្តមបានគូសបញ្ជាក់ថា ចំណែកឯការងារក្នុងស្រុក មិនត្រឹមតែរក្សាបានទាំងសុភមង្គលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាមរយៈប័ណ្ណ ប.ស.ស. ដែលមានសមាជិកជាង ៣,៥លាននាក់។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖ (១) ផ្នែកថែទាំសុខភាព (២) ផ្នែកហានិភ័យការងារ និង(៣) ផ្នែកសោធននិវត្តន៍។ ហេតុនេះ ប័ណ្ណ ប.ស.ស. ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយចំណាយលើសុខភាព និងធានាសន្តិសុខចំណូលដល់បងប្អូនជាសមាជិក។

នាឱកាសនោះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជន និងអតីតពលករ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដែលជាគោលនយោបាយចម្បងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្តល់ជំនាញវិជ្ជាជីវៈមួយយ៉ាងតិចដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640