សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, March 21, 2026

កិច្ចប្រជុំលើកទី២ អាណត្តិទី៤ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុងស្រុកឃុំសង្កាត់ ខេត្តកំពង់ចាម

ចំនួនអ្នកទស្សនា: Views

 កិច្ចប្រជុំលើកទី២ អាណត្តិទី៤ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុងស្រុកឃុំសង្កាត់ ខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក មាស ទួក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សារបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាមជាង១០០នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កិច្ចប្រជុំនាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រី ជាក្រុមប្រឹក្សាសមាគម និងជាគណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋានខេត្តកំពង់ចាម ក្នុងការបន្តនូវចីរភាពរបស់សមាគម ដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់ដល់ក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ ជាសមាជិក ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ កិច្ចប្រជុំលើក២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសមាគម ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ គឺពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកែសម្រួលបន្ថែមលក្ខន្តិកៈរបស់សមាគម ពិនិត្យលើវឌ្ឍនភាពឆ្នាំ២០២៥ និងដាក់ទិសដៅបន្ឆ្នាំ២០២៦ និងស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយជូនក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ដែលជាសមាជិក។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ក្នុងបរិបទថ្មីដែលជាតិមាតុភូមិរបស់យើងបាននិងកំពុងតែជួបប្រទះគឺ បញ្ហាសង្គ្រាមឈ្លានពានដែលបង្ករឡើងដោយប្រទេសថៃ ធ្វើឱ្យយើងទទួលបាននូវមេរៀនបទពិសោធន៍ថ្មីៗ ក្នុងការរស់នៅជិតអ្នកជិតខាងរបស់យើងដែលតែងតចិញ្ចឹមមហិច្ឆតាចង់លេបទឹកដីរបស់យើងអស់រយៈពេលជាង៥០០ឆ្នាំកន្លងមកហើយ។

ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងបរិបទថ្មីជុំវិញសង្គ្រាមឈ្លានពានទឹកដីរបស់ ថៃ មកលើកម្ពុជា លោកអភិបាលខេត្តបានផ្ដល់គន្លឹះដែលមានជាអាទិ៍៖

*ទី១៖ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃខ្ពស់និងទទូលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន

*ទី២៖ ការប្រើប្រាស់ថវិកាសេវាសង្គមប្រកបដោយទទួលខុសត្រូវនិងបរិយាបន្នបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយទៅជាមូលធនមនុស្ស

*ទី៣៖ ត្រូវពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គល ដែលមានតួនាទីក្នុងក្រុមប្រឹក្សាប្រកបដោយជវភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ពង្រឹងភាពធន់ក្នុងការវិវត្តរបស់សកលលោក

*ទី៤៖ បណ្តុះស្មារតីសាមគ្គីជាតិជាធ្លុងមួយជំវិញរាជរដ្ឋាភិបាល និងជឿជាក់លើដំណោះស្រាយរបស់រាជរដ្ឋាភិបាល៕


k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640