សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, March 05, 2026

NOCC រៀបចំតម្រាយផ្លូវរត់ពាក់កណ្ដាលម៉ារ៉ាតុង-ព្រះសីហនុ កាន់តែទាក់ទាញ និង​លក្ខខណ្ឌ​ពិសេស​ដល់​ក្រុមជម្រើសជាតិ

ចំនួនអ្នកទស្សនា: Views

NOCC រៀបចំតម្រាយផ្លូវរត់ពាក់កណ្ដាលម៉ារ៉ាតុង-ព្រះសីហនុ កាន់តែទាក់ទាញ និង​លក្ខខណ្ឌ​ពិសេស​ដល់​ក្រុមជម្រើសជាតិ

ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅ នា​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅតំបន់ឆ្នេរអូឈើទាល ជាមួយ​ការ​កែ​សម្រួល​តម្រាយ​ផ្លូវ​រត់​កាន់​តែ​វែង​ កាន់តែទាក់ទាញ សម្រាប់អ្នកចូលរួម ខណៈកីឡាករ-កីឡាការិនី​ជម្រើស​ជាតិ​ចូល​រួម​ នឹងទទួលបានលក្ខខណ្ឌពិសេស មិនត្រូវឲ្យបង់ថ្លៃចុះឈ្មោះចូលរួមឡើយ។

នេះ​បើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អគ្គ​លេខា​ធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី​ការ​ត្រៀម​រៀប​ចំព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំ នៅតំបន់ឆ្នេរ កាលពីថ្ងៃពុធកន្លងទៅ ស្រប​ពេល​បច្ចុប្បន្នមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់ហើយ ដែលបាន​ចុះ​ឈ្មោះ​ចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នាក្រុងព្រះសីហនុ ចុងខែនេះ។

ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងការពារបរិស្ថានតំបន់ឆ្នេរ ដែល​ជា​សមាជិក​ក្លិបឆ្នេរស្អាតជាងគេលើពិភពលោក ក៏ដូចជាភ្ជាប់ព្រឹត្តទៅនឹងសកម្មភាពសប្បុរសធម៌ និង​ការ​បំផុសចលនាប្រជាពលរដ្ឋចូលរួមសកម្មភាពកីឡាជាដើម។

អ្វីដែលប្លែក ឆ្នាំនេះ គណៈកម្មការរៀបចំ នឹងពង្រីកតម្រាយផ្លូវរត់ តាមឆ្នេរកាន់តែវែង ជា​មួយ​កម្រិត​ឡើងចុះភ្នំកាន់តែល្អប្រសើរ ពិសេសស័ក្ដិសមបំផុត សម្រាប់ក្រុមជម្រើសជាតិ និង​អ្នក​ចង់​ប្រកួត​ប្រជែងខ្លួនឯង។ តាមរយៈនេះ ឯកឧត្តម​បាន​អំពា​វ​នាវ​ដល់​ប្រជា​ពលរដ្ឋ​រួស​រា​ន់​ចុះ​ឈ្មោះ​ចូល​រួម​ឲ្យ​បានច្រើន ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ជាមួយផ្លូវរត់ដ៏ទាក់ទាញ ជាពិ​សេស​កីឡាករ​-កីឡាការិនី ដើម្បីបានផ្លាស់ប្ដូរបរិយាកាសហ្វឹកហាត់ ក៏ដូចជាដុសខាតសមត្ថភាពបន្ថែម ស្រប​ពេលគណៈកម្មការរៀបចំ នឹងសម្រួលនូវលក្ខខណ្ឌចុះឈ្មោះឥតគិតថ្លៃដល់កីឡាករ-កីឡា​ការិនី​ជម្រើសជាតិទាំងអស់ នៃសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តទៀតផង។

លោក សែម ផល្លា នាយកបច្ចេកទេស នៃគណៈកម្មាធិការម៉ារ៉ាតុង អមគណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិកក​ម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្រាយផ្លូវរត់ តាមឆ្នេរសមុទ្រ នៅកម្ពុជា គឺ​កាន់​តែ​វែង​ជាង​គេ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ។ ការកែសម្រួលផ្លូវរត់នេះ ទី១ ដើម្បីអ្នករត់ កាន់​តែ​មាន​អារម្មណ៍ស្រស់ស្រាយ ជាមួយបរិយាកាសដ៏ស្រស់ស្អាត នៅតំបន់ឆ្នេរ ដែលបាន​រៀប​ចំ​ហេដ្ឋា​រចនាសម្ព័ន្ធកាន់តែទាក់ទាញ ទី២ សម្រួលការ​រត់​ចូល​ក្រុង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

សម្រាប់វិញ្ញាសា នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅ​ខេត្ត​ព្រះសី​ហនុ​ នាថ្ងៃទី២២ ខែមីនាខាងមុខ គឺមាន ៤ រួមមានវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០​គីឡូ​ម៉ែត្រ​, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ រីឯការចុះឈ្មោះ គណៈកម្មការ នៅ​បន្ដ​ទទួល​រហូត​ដល់​ថ្ងៃព្រឹត្តិការណ៍ ។ យ៉ាងណាដើម្បីសម្រួលការរៀបចំសម្ភារនានា គណៈកម្មការរៀបចំ បាន​សំណូមពរឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានលឿនផងដែរ៕ អត្ថបទ លី ឈុនឡា








k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640