ក្នុងរយៈពេលចូលឆ្នាំខ្មែរ ៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋ ចូលរួមកម្មវិធីសង្ក្រាន្តព្រៃវែង ជាង ២លាននាក់
ព្រៃវែង៖ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ខេត្តព្រៃវែង មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្ត តាមគោលដៅទេសចរសំខាន់ៗក្នុងកម្មវិធីសង្ក្រាន្តព្រៃវែង មានចំនួន ២.៣២៣.០៩៦ នាក់ ក្នុងនោះ ក៏មានភ្ញៀវបរទេសចំនួន ១៣១ ផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ មានចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តព្រៃវែង មានចំនួនសរុបជារួម ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តព្រៃវែងមានទីតាំងលេងកំសាន្ត នៅទីរួមខេត្ត ព្រមទាំងតាមបណ្តាមូលដ្ឋានក្នុងក្រុង ស្រុក និងឃុំ សង្កាត់ ទទួលបានភ្ញៀវទេសចរណ៍ សរុបប្រមាណ ២.៣២៣.០៩៦នាក់/ដង ក្នុងនោះ៖
-ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ទទួលបានភ្ញៀវទេសចរណ៍ ប្រមាណ ៥៨០.៦០៨នាក់/ដង
-ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរណ៍ ប្រមាណ ៧៦៨.៧៤៤នាក់/ដង
- ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ទទួលបានភ្ញៀវទេសចរណ៍ ប្រមាណ ៩៧៣.៧៤៤នាក់/ដង
ជាក់ស្តែង ការរៀបចំសង្ក្រាន្តព្រៃវែង ឆ្នាំ២០២៦ មានការគាំទ្រ និងសាទរ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និង បានប្រព្រឹត្តទៅ ប្រកបដោយបរិយាកាសសប្បាយរីករាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អប្រសើរ មិនមាន បាតុភាពណាមួយកើតឡើងគួរឱ្យកត់សំគាល់ឡើយ៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង












0 comments:
Post a Comment