សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, June 29, 2026

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ ‎

ចំនួនអ្នកទស្សនា: Views

 សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ ‎

‎ក្រចេះ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃនៅវត្តចំនួន៥គឺ វត្តក្រចេះក្រុង វត្តភ្នំសំបុក វត្តវិហារសសរ១០០ វត្តវិហារគោក និងវត្តវិហារលាវ ស្ថិតក្នុងខេត្តក្រចេះ។ ‎ ‎តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាឍ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ‎

 ‎ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញាតកាទាំង ៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ 

‎ ‎ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង៥រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូ, អង្ករ (១០០គីឡូ), ទឹកសុទ្ធកម្ពុជា ៥ កេសតូច, ទឹក COCA ២ កេស, ទឹកក្រូច IZE ២ កេស, ទឹក IZE ទំពាំងបាយជូរ ២ កេស, ទឹក WURKZ ២ កេស, ទឹក EXPREZ ២ កេស, អំពូល សូឡា ៣ គ្រាប់, សាប៊ូលាងចាន កញ្ចប់ ២ កេស, សាប៊ូលាងបន្ទប់ទឹក ១ កេស, ទឹកដោះគោខាប់ ១ កេស, ទឹកដោះគោ ១ កេស, ទឹកដោះគោឆៅ ២ កេស, សាប៊ូម្សៅ ៣ ធុង, នំ ៣ កេស, ប្រេងឆា 230 ml ៦ កេស, ប្រេងឆា 1000 ml ២ ដប, ទឹកស៊ីអ៊ីវ ២ យួរ, ទឹកត្រី ២យួរ, អំបិល ២ គីឡូ ស្កសរ ២ គីឡូ, ខ្ទឹមស២ គីឡូ, ប៊ីចេង ២ គីឡូ, មីកញ្ចប់ ៣ កេស, ធូប ២ ដុំ, និង ទៀនក្រមួន ២ គីឡូក្រាម។ ‎ ‎ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតនិងប្រតិភូអមដំណើរក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈដល់ព្រះនាងក្រពុំឈូក និងទីសក្ការៈបារមីលោកជំទាវ «កន្ទោងខៀវ» ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ ក្រុមគ្រួសារ ជាពិសេសសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺកាចសាហាវផ្សេងៗ និងមានការរីកចម្រើន លើគ្រប់វិស័យ៕អត្ថបទដោយ MET KIM AU

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640