សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, July 07, 2026

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកា ១០០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលកៀរគរតាមរយៈកម្មវិធីជិះកង់ រយៈពេល១ខែ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ចំនួនអ្នកទស្សនា: Views

 រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកា ១០០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលកៀរគរតាមរយៈកម្មវិធីជិះកង់ រយៈពេល១ខែ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»


(សៀមរាប)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនាំយកថវិកាសប្បុរសធម៌ចំនួន ១០០ លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តទ្រទ្រង់ប្រតិបត្តិការដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យគន្ធបុប្ផា។

ពិធីប្រគល់ថវិកានេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំដោយគណៈគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

ថវិកាចំនួន ១០០លានរៀលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងកៀរគរដ៏សកម្មរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈកម្មវិធីជិះកង់រយៈពេលពេញ ១ខែមិថុនា ក្នុងអំឡុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។

យុទ្ធនាការនេះបានប្រព្រឹត្តទៅកាលពីខែមិថុនាកន្លងទៅ ដោយមានការចូលរួមគាំទ្រយ៉ាងផុសផុលពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ដែលបានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការយល់ដឹងខ្ពស់ចំពោះតម្លៃនៃជីវិតកុមារកម្ពុជា។ ការបរិច្ចាគនេះ គឺដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុមការងារទាំងអស់។ ការចូលរួមបំផុលចលនាផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦នេះ គឺជាមហាចលនាសប្បុរសធម៌ដ៏មានតម្លៃបំផុតចំពោះទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផា។ កាយវិការដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមចំណែកដល់សុខុមាលភាពសាធារណៈ ជាពិសេសសុខភាពកុមារកម្ពុជា។

ទោះបីជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលមានរយៈពេលពេញមួយខែមិថុនានេះ បានឈានដល់ទីបញ្ចប់ក៏ដោយ ក៏មូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តអំពាវនាវដល់ពុកម៉ែ បងប្អូន និងសាធារណជនទាំងអស់ ដែលមានទឹកចិត្តសប្បុរសបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ការបន្តគាំទ្រនេះ គឺដើម្បីរួមគ្នានាំមកនូវភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ដោយហេតុថាទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភពជារៀងរាល់ថ្ងៃ ដោយមិនអាចរង់ចាំរហូតដល់យុទ្ធនាការកៀរគរថវិកាលើកក្រោយៗនោះទេ។

ការបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេងក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ រាល់ការបរិច្ចាគទាំងអស់ គឺជាដង្ហើមជីវិតសម្រាប់កុមាររាប់ពាន់នាក់ ដែលកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់។

សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ ឬធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦។ ការចូលរួមរបស់លោកអ្នក គឺជាការវិនិយោគលើអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640