សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, July 27, 2026

ឯកឧត្តម ឃួង ស្រេង ប្រកាសបញ្ចូលជាសមាជិក ជិត ៣ ០០០នាក់ ជាសមាជិកនៃគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម ឃួង ស្រេង ប្រកាសបញ្ចូលជាសមាជិក ជិត ៣ ០០០នាក់ ជាសមាជិកនៃគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ 

សមាជិក សមាជិកា គណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី ជិត ៣ ០០០រូប មកពីសង្កាត់ទាំង៥ ត្រូវបានប្រកាសបញ្ចូលជាសមាជិក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីសេចក្តីស្លាប់និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិ រីកចំរើន រហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តម ឃួង ស្រេង បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ខណៈប្រទេសកម្ពុជា កំពុងប្រឈមជាមួយជំងឺ Covid-19 រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាតជំងឺដ៏សាហាវនេះ បានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក។

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០២៣កន្លងមកនេះ។

ឯកឧត្តមប្រធានគណបក្សរាជធានី បន្តថា ការសម្រេចចិត្តរបស់ បងប្អូន ក្មួយៗ នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជាតិ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើនលើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។ ឯកឧត្តមបន្ថែមថា សូមសមាជិកបក្ស មានការជឿងជាក់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការនានា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ និងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ។

ពាក់ព័ន្ធនឹងការប្រកាសទទួលស្គាល់សមាជិកបក្សថ្មីនាថ្ងៃនេះឯឯកឧត្តម ឃួង ស្រេងបានសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនរុងរឿងបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោក ធឹម សំអាន សមាជិក គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ក៏បានរាយការណ៍ពីការងារបំរើសេវាជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញ-ចូលតែមួយ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន រហូតធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។

លោក ធឹម សំអាន បានបញ្ជាក់ឱ្យដឹងថា សមាជិក សមាជិកាថ្មីដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ដែលបានប្រកាសបញ្ចូលនាពេលនេះ មានចំនួន២៩០៣រូប មកពី៥សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ លោកប្តេជ្ញាចិត្តថា នឹងដណ្តើមយកជ័យជំនះ ក្នុងការបោះឆ្នោត ២០២៧ និង២០២៨ខាងមុខនេះ ឱ្យបាន៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640