All news friends
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • ទេសចរណ៍
  • កីឡា
  • ព័ត៌មានវិទ្យា
  • ជីវិតកំសាន្ត

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, August 25, 2026

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ

ចេញផ្សាយថ្ងៃ:Tuesday, August 25, 2026

អ្នកនិពន្ធ:ព័ត៌មានជាតិ
 No comments
ចំនួនអ្នកទស្សនា: Views

 ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ 

(ក្រចេះ)៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ពិធីសម្ពោធសមិទ្ធផលដែលជាសរសៃឈាមដ៏សំខាន់សម្រាប់តភ្ជាប់ខេត្តភាគឦសាននាព្រឹកថ្ងៃនេះ ត្រូវបាន​ប្រា​រព្ធ​ឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹក​នាំ​បណ្តាខេត្តភាគឦសាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះ​ករ។

ផ្លូវ៣ខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ រួមមានកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវលេខ៣៧៧ និងផ្លូវលេខ​៣៧៧អេ។ ផ្លូវទាំង៣ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២៣ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា​ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ តំណាងសម្តេចតេជោ ហ៊ុន សែន។

ផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨,៤០៥គីឡូម៉ែត្រ ក្នុងនោះកំណាត់ផ្លូវជាតិលេខ​៧៣៖ មានប្រវែង ៤៩,៨១២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ មានចំណុចចាប់ផ្តើមពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំ​ស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ចំណុចបញ្ចប់នៃស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ត្បូងឃ្មុំ-ក្រចេះ) ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៥សង់ទីម៉ែត្រ មានទទឹងពី ១០ម៉ែត្រ រហូត​ដល់ ១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លងនៅក ទីប្រជុំជន) និងទទឹងពី ១៥ម៉ែត្រ រហូតដល់ ១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤​គន្លង នៅក្នុងទីប្រជុំជន)។

ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A៖ មានប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មាន​ប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ៥០០ម៉ែត្រ ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់​ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៥៩៣​គីឡូ​ម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ផ្លូវខេត្តទាំង ២ខ្សែនេះ ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទ ផ្លូវក្រាលកៅស៊ូ AC មាន​កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក មានកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៨ម៉ែត្រ រហូត​ដល់ ១១ម៉ែត្រ សម្រាប់ការធ្វើចរាចរណ៍ ២គន្លងទៅ-មក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែង​សរុប ៤១៣ម៉ែត (នៅលើផ្លូវខេត្តលេខ៣៧៧) និងការជួសជុលកែលម្អស្ពានចាស់ចំនួន ៣កន្លែង។

គម្រោងនេះ ក៏បានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ស្លាកសញ្ញាចរា​ចរណ៍ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

កំណាត់ផ្លូវទាំង ៣ខ្សែនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួន ២ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាង​សង់​​ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ដោយបានប្រើប្រាស់រយៈពេលសាង​សង់​ចំនួន ២១ខែ និងរយៈពេលថែទាំចំនួន ៥០ខែដូចគ្នា។

ចំពោះថវិកាសាងសង់វិញ ផ្លូវទាំង ៣ខ្សែនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បាន​ចំណាយថវិកាប្រមាណ ១៤,៧៧លានដុល្លារអាម៉េរិក និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A បានចំណាយ​ថវិកាប្រមាណ ២៩,១៨លានដុល្លារអាម៉េរិក។

តាមចក្ខុវិស័យក្នុងការអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខ្សែផ្លូវទាំង ៣ខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធ​សាស្ត្រ​ និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវនានា រួមមានដូចជា កំណាត់ផ្លូវជាតិ​លេខ​៧៣ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧ (ត្រង់បំបែកបំធាតុ) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងទិសដៅរាជ​ធានី​ភ្នំពេញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១C ឆ្ពោះទៅ កាន់ស្រុកស្ទឹងត្រង់ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន និងតំបន់ព្រំដែនកម្ពុជា។

ចំពោះផ្លូវខេត្ត លេខ៣៧៧ បានតភ្ជាប់ចាប់ពីទីប្រជុំជនក្នុងក្រុងខេត្តក្រចេះ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្ម​ជាតិព្រែកកាំពី និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រវិហារសសរ១០០ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ។

ចំណែកឯផ្លូវខេត្តលេខ៣៧៧A បានតភ្ជាប់ពីទីប្រជុំជនផ្សារសណ្តាន់ទៅដល់ផ្លូវជាតិលេខ៧ ដែល ជាផ្លូវអាស៊ាន​ហាយវេលេខ១១ ក្នុងទិសដៅទៅកាន់ខេត្តនៅភូមិភាគឦសាន រួមមានដូចជា ខេត្ត ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី នៃប្រទសកម្ពុជា។

ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌទ្រោម និងខូច​ខាត​របស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើង នៅរៀងរាល់រដូវវស្សា។

នាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង ៣ខ្សែនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និង​សង្គមយ៉ាងច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់ដាច់ស្រយាល ការសម្រួល​ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សា នុសិស្ស និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់​រមណីយ​ដ្ឋាន​នានានៅក្នុង ទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា៕

k
Share This
Author Image

About news friends
DDD

Newer Post Older Post Home

0 comments:

Post a Comment



Popular Posts

  • អភិបាលខេត្តតាកែវ ប្រគល់ផ្ទះអំណោយសម្ដេចតេជោ ជូនអតីតយុទ្ធជនម្នាក់ នៅស្រុកទ្រាំង
     អភិបាលខេត្តតាកែវ ប្រគល់ផ្ទះអំណោយសម្ដេចតេជោ ជូនអតីតយុទ្ធជនម្នាក់ នៅស្រុកទ្រាំង (តាកែវ)៖ ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន ស...
  • រដ្ឋមន្រ្តីក្រសួងសាធារណការ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Rizhao Port Group Co., LTD.
        រដ្ឋមន្រ្តីក្រសួងសាធារណការ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Rizhao Port Group Co., LTD. (ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋម...
  • ជនសង្ស័យប្រើហិង្សាកន្លែងផឹកស៊ី ឆេង ភារុណ ត្រូវបានក្របួចពីវៀតណាម យកមកខ្មែរវិញ ក្រោយព្យាយាមរត់គេចមួយរយៈពេលខ្លី
     ជនសង្ស័យប្រើហិង្សាកន្លែងផឹកស៊ី ឆេង ភារុណ ត្រូវបានក្របួចពីវៀតណាម យកមកខ្មែរវិញ ក្រោយព្យាយាមរត់គេចមួយរយៈពេលខ្លី (ភ្នំពេញ)៖ បន្ទាប់ពីបទបញ្ជាម៉ឹ...
  • រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
     រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល កណ្តាល ៖ ឯកឧត្តម គ...
  • កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងសង្ស័យ៧កន្លែងនៅក្រុងប៉ោយប៉ែត រកឃើញបទល្មើសគ្រឿងញៀន និងស្កេមអនឡាញ
     កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងសង្ស័យ៧កន្លែងនៅក្រុងប៉ោយប៉ែត រកឃើញបទល្មើសគ្រឿងញៀន និងស្កេមអនឡាញ (ខេត្តបន្ទាយមានជ័យ...
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា កោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា កោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំ...
  • អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរត្រូវនៅឱ្យកៀកប្រជាពលរដ្ឋ ដើម្បីទទួលបាននូវព័ត៌មាន និងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ
     អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរត្រូវនៅឱ្យកៀកប្រជាពលរដ្ឋ ដើម្បីទទួលបាននូវព័ត៌មាន និងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ កំពត៖ ដើម្បីទទួលបាននូវ...
  • លោក ហេង រតនាពិសាល មន្រ្តីស៊ីម៉ាក់ សូមបដិសេធទាំងស្រុង ដែលមានជនទុច្ចរិតបន្លំឈ្មោះ និងអត្តសញ្ញាណរបស់លោកទៅបោកលុយគេ
     លោក ហេង រតនាពិសាល មន្រ្តីស៊ីម៉ាក់ សូមបដិសេធទាំងស្រុង ដែលមានជនទុច្ចរិតបន្លំឈ្មោះ និងអត្តសញ្ញាណរបស់លោកទៅបោកលុយគេ (ភ្នំពេញ)៖ លោក ហេង រតនាពិសាល...
  • ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ភាពលឿនមិនអាចបំផ្លាញភាពត្រឹមត្រូវបានឡើយ»
    ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ភាពលឿនមិនអាចបំផ្លាញភាពត្រឹមត្រូវបានឡើយ» **រាជធានីភ្នំពេញ ៖** ដើម្បីពង្រឹងគុណភាពព័ត៌មាន និងលើកកម្ពស់កិត្ត...
  • ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះពិនិត្យដំណើរការបោះពុម្ពលទ្ធផលប្រឡងបាក់ឌុប ខណៈការប្រកាលលទ្ធផល ត្រូវធ្វើឡើងនៅថ្ងៃស្អែក
    ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះពិនិត្យដំណើរការបោះពុម្ពលទ្ធផលប្រឡងបាក់ឌុប ខណៈការប្រកាលលទ្ធផល ត្រូវធ្វើឡើងនៅថ្ងៃស្អែក (ភ្នំពេញ)៖ ថ្នាក់ដឹក...

Labels

  • ជីវិតកំសាន្ត
  • ទេសចរណ៍
  • ព័ត៌មានកីឡា
  • ព័ត៌មានជាតិ
  • ព័ត៌មានសន្តិសុខ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សន្តិសុខសង្គម
  • សិល្ប:

Popular Posts

  • ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអ្នកតំណាងរាស្ត្រ អញ្ជើញជាអធិបតីក្នុងពិធីបើកការដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
      កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ២៥៥/២១ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ ...
  • ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរស្នាដៃសៀវភៅស្តីពី រាជរដ្ឋាភិបាលកម្ពុជា សង្គ្រាម ដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ«កូវីដ- ១៩»របស់ឯកឧត្តម ឆាយ សុផល
    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសម្តែងការកោតសរសើរស្នាដៃសៀវភៅស្តីពី រាជរដ្ឋាភិ បាលកម្ពុជា សង្គ្រាមដណ្តើមជីវិតពលរដ្ឋ...
  • រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សា ស្តីពីត្រួតពិនិត្យលើការងាររដ្ឋបាល ការផ្តល់សេវាច្រកចេញ-ចូលតែមួយ ការងារស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្ម
            ព្រះសីហនុ : ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ លោក...
  • ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
      យប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប៉ូឡូញ ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចអគ្គមហ...
  • Privacy Policy
      Privacy Policy built the ប្រមូលផ្តុំគេហទំព័រ app as a Free app. This SERVICE is provided by at no cost and is intended for use as is. This...
  • អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ
      បាត់ដំបង: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប...
  • អាជ្ញាធរព្រះវិហារ ដំណើរការជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ នៅថ្នាក់ទី២
    ភ្នំពេញ ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១​  នៅថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមអ្នកអភិរក...
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦
    ឧត្តរមានជ័យ : នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និង...
  • អភិបាលខេត្ត ជំរុញឱ្យអាជ្ញាធរក្រុង ស្រុកទាំងអស់ ចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង
    កណ្តាល: ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តព...
  • កិច្ចប្រជុំពិនិត្យទីតាំង និងការងារការពារសន្តិសុខ សុវត្ថិភាព សម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)
             ព្រះសីហនុ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្...

​​​​​​​​​​​​​ ព័ត៌មានប្លែកៗ

 
BENNER










































































ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
Copyright © All news friends | Powered by Blogger
Design by NewWpThemes | Blogger Theme by Lasantha - PremiumBloggerTemplates.com
NewBloggerThemes.com | Distributed By Gooyaabi Templates