កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋក្នុងវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅស្រុកសាមគ្គីមានជ័យ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានណែនាំដល់កម្លាំងទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ ធូ កុសល



0 comments:
Post a Comment