សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, February 09, 2022

គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការហើយ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវ “គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME)” កាលពីថ្ងៃ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដៃគូអនុវត្តគម្រោង តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងវិស័យឯកជន ជាច្រើនរូបផងដែរ។

 ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតគម្រោង SeT4SME នេះឡើង ក្រោមកិច្ចសហប្រតិបត្តិការអនុវត្តន៍ពីវិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដោយបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងគម្រោង Go4eCAM នៃក្រសួងពាណិជ្ជកម្ម និងគម្រោង SeT4SME នៃអង្គការ Swisscontact Cambodia ក្នុងការអនុវត្តគម្រោងថ្មីនេះ នឹងរួមចំណែកផ្តល់អត្ថ

ប្រយោជន៍ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើការនាំចេញ ព្រមទាំងអ្នកប្រើប្រាស់នៅទីផ្សារអន្តរជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន ដោយប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advance Data-EAD)។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ការអនុវត្តគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ។

 ជាពិសេសសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ហើយនេះជាជំហានថ្មីមួយទៀតក្នុងការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម ស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ (CTIS 2019-2023) ដែលបានដាក់ចេញ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នាពេលថ្មីៗ កន្លងមកផងដែរ។

 ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។

 សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact Cambodia តំណាង ឱ្យសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានសហការគ្នាដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោង SeT4SME នេះឡើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តនីតិ វិធីគយ សម្រាប់ការដឹកជញ្ជូន ដើម្បីបង្កើនឱកាសសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

 គម្រោងនេះប្រើប្រាស់ថវិការបស់អង្គភាព EIF ដែលមានកញ្ចប់ថវិកាក្នុងសមាសភាគទី៣.៣ របស់គម្រោង Go4eCAM និងថវិការបស់មូលនិធិរបស់សម្ព័ន្ធសកល សម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation)។ ដៃគូអនុវត្តន៍គម្រោងនេះ រួមមា៖ន អគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រៃសណីយ៍កម្ពុជា នៃក្រសួង

ប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយធ្វើការសហការបច្ចេកទេស ជាមួយអង្គការ UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) ព្រមទាំងមានការចូលរួមសហការអនុវត្តន៍ពីវិស័យឯកជន ក្នុងការបង្កើត e-Trade Portal ដើម្បីជួយជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម) សម្រួលផ្សាយដោយ៖ dara
k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640