សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, October 27, 2026

ប្រជាពលរដ្ឋខេត្តរតនគិរី ចំនួន២៥គ្រួសារ ទទួលបានការគាំពារពីរាជរដ្ឋាភិបាល ក្នុងកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ចំនួនអ្នកទស្សនា: Views

 


ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ២៥គ្រួសារ ក្នុងគម្រោង (ផ.ក.អ.) នៅបរិវេណសាលាខេត្តនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ថ្លែងថា កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព និងបង្កើនប្រសិទ្ធភាព ផលិតភាព នៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ពិតប្រាកដដែលគ្មានដីលំនៅឋាននិងដីកសិកម្ម និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ កម្មវិធីនេះនឹងផ្តល់ដីនៅក្នុងតំបន់មួយចំនួន ដល់អ្នកក្រីក្រគ្មានដីពិតប្រាកដប្រកបដោយសមធម៌។

លោកអភិបាលខេត្តបន្តថា ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ក្នុងចំណោម ១២៥គ្រួសារ នៅខេត្តរតនគិរី ត្រូវបានត្រួតពិនិត្យជាបុគ្គល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបានផ្ទះ១ខ្នង, ដីចំនួន៣ហិកតា, សម្ភារធ្វើកសិកម្ម និងគ្រប់ពូជដំណាំផ្សេងៗជាច្រើនមុខទៀត។ ដោយឡែកសម្រាប់អ្នកដាក់ពាក្យស្នើសុំដីដែលនៅសល់ពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋដែលទទួលបានដីបានសម្តែងនូវក្តីរំភើបរីករាយ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះគម្រោងផ្តល់ដីនេះ និងបានគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រពិតប្រាកដមានឱកាសទទួលបានដី សម្រាប់បង្កបង្កើនផលប្រកបដោយភាពកក់ក្តៅ។

សូមបញ្ជាក់ថា អ្នកដាក់ពាក្យស្នើសុំដីទូទាំងប្រទេសមានចំនួនសរុប ១២,៣២៩គ្រួសារ ក្នុងនោះប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី បានដាក់ពាក្យស្នើសុំដីមានចំនួន ៦២៤គ្រួសារ។ លេខាធិការដ្ឋាន (ផ.ក.អ.) បានរៀបចំចាប់ឆ្នោតជុំទី១ សម្រាប់អ្នកដាក់ពាក្យស្នើសុំដីក្នុងកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដោយជ្រើសរើសយកអ្នកមានសំណាងចំនួន ២,៥០០គ្រួសារ នៅតាមរាជធានី ខេត្ត ក្នុងនោះ ខេត្តរតនគិរី ចំនួន ១២៥គ្រួសារ៕ អត្ថបទដោយ Srey Moch

k
Share This
Author Image

About ព័ត៌មាន ខ្មែរ
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640