ក្រសួងប្រៃសណីយ៍ រៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិក ក្រោមឱវាទក្រសួង បានមូលមតិគ្នារៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងពិធីនេះ ក៏មានរៀបចំសម្ដែងរបាំជូនពរ និងរបាំត្រុដិដែលជាទំនៀមប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ក្នុងគោលបំណងប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់រូប នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានមកដល់នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ សូមបួងសួងប្រសិទ្ធពរជ័យ សិរីមង្គល ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
0 comments:
Post a Comment