សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, July 16, 2025

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្ដរបស់គណៈចលនាមហាជន

ចំនួនអ្នកទស្សនា: Views

    កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្ដរបស់គណៈចលនាមហាជន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៥ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ខ្លួន នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំត្រូវបានដឹកដោយ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន ព្រមទាំងវត្តមានអនុប្រធាន សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញទាំង៤ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋាន សរុបប្រមាណ៥០រូប។

ជាកិច្ចចាប់ផ្ដើម លោក នួន ផារ័ត្ន អគ្គលេខាធិការរងនៃគណៈចលនាមហាជន បានធ្វើរបាយការណ៍អំពីសមិទ្ធផលនានា ដែលសម្រេចបានដោយគណៈចលនាជំនាញទាំង៥ របស់គណៈចលនាមហាជនដោយក្នុងនោះរួមមាន៖ គណៈចលនាយុវជន គណៈចលនាស្រ្តី គណៈចលនាសហជីព គណៈចលនាអង្គការ សមាគមន៍ និងដៃគូរអភិវឌ្ឍន៍ ព្រមទាំងគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សរាជធានី-ខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការដឹកនាំ តម្រង់ទិស និងសម្របសម្រួលជាប្រចាំ ជាមួយរចនាសម្ព័ន្ធចាត់តាំងតាមក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្នុងការតាមដាន គាំទ្រ និងអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការ និងអនុសាសន៍នានារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានបានបន្តតាមដាន ស្វែងយល់អំពី បញ្ហាប្រឈម សភាពការណ៍ និងសតិអារម្មណ៍មហាជន តាមរាជធានី-ខេត្តជាប្រចាំ ដើម្បីឲ្យការអនុវត្តការងារកាន់តែប្រសើរឡើងស្របតាមទិសដៅឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងាររយៈពេល៦ខែ នៃឆ្នាំ២០២៥ កន្លងទៅព្រមទាំងពិភាក្សា វាយតម្លៃជារួម និងលើកទិសដៅការងារបន្ត សំដៅចូលរួមគាំទ្រដល់ការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ជាពិសេសការបន្តពង្រឹងរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ និងការងារសិក្សាស្រាវជ្រាវ ក្តាប់បាននូវសតិអារម្មណ៍មហាជន ជាពិសេស ក្តាប់បាននូវសភាពការណ៍សំខាន់ៗដែលបានកើតមានឡើងក្នុងពេលថ្មីៗកន្លងទៅនេះ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640