សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, July 23, 2025

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ញប់ស្ញែងទឹកចិត្តស្ថាបនិក និងជាអគ្គនាយកអង្គការ​មូល​និធិ​កុមារកម្ពុជា ដែលលះបង់ជីវិតឡូយឆាយនៅបរទេស ដើម្បីកុមារកម្ពុជា

ចំនួនអ្នកទស្សនា: Views
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ញប់ស្ញែងទឹកចិត្តស្ថាបនិក និងជាអគ្គនាយកអង្គការ​មូល​និធិ​កុមារកម្ពុជា ដែលលះបង់ជីវិតឡូយឆាយនៅបរទេស ដើម្បីកុមារកម្ពុជា

(កណ្ដាល)៖ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការស្ញប់ស្ញែងចំពោះទឹកចិត្ត លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់ជីវិតក្នុងភាពហ៉ឺហាឡូយឆាយ អាជីពការងារនៅបរទេស ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតជាអង្គការមួយនេះឡើង។

ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អ្វីដែលលោក ស្កុត នីសុន បានធ្វើសម្រាប់កុមារកម្ពុជាតាំងពីដើមរហូតមក គឺជាការងារធ្វើចេញពីបេះដូងដោយសុទ្ធចិត្ត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «និយាយអំពីការធ្វើការដោយបេះដូង អ្វីដែលលោក ស្កុត បានធ្វើនេះជាឧទាហរណ៍មួយធំណាស់។ គាត់លះបង់ប្រាប់ខែរាប់សែនដុល្លារ ជាអ្នកដឹកនាំដ៏ល្បីមួយរបស់ហូលីវូដ គាត់មានជីវភាពរបស់នៅជីវិតហាយសូ តែគាត់លះបង់ទាំងអស់ដើម្បីមកធ្វើការដោយបេះដូងជាមួយប្រជាពលរដ្ឋរបស់យើង»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្នុងមួយឆ្នាំៗ លោក ស្កុត នីសុន បានចេញទៅរៃអង្គាសថវិកា តាមរយៈការបង្កើតមូលនិធិជាច្រើននៅក្រៅប្រទេស ដើម្បីប្រមូលថវិកាមកជួយដល់កុមារកម្ពុជា។ សម្ដេចបានចាត់ទុកលោក ស្កុត ជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបន្ដដោយការគិតគូតាំងពីសម្ដេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ដ្រីនៃកម្ពុជាមកម្ល៉េះ។

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការ​មូល​និធិ​កុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ ក៏ដូច​ជា​ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អង្គភាពការពារកុមារ និងអង្គការ​មូល​និធិ​កុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុង​ប្រតិបត្តិការថែទាំ, គាំពារ, ការពារ និង ស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះ​ដោយ​សារអំពើរំលោភបំពាន សំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ ជាពិសេសសម្រាប់​កុមារដែលងាយរងគ្រោះបំផុត។

សូមជម្រាបថា អង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណងផ្តល់ការ ជ្រោមជ្រែងគ្រប់​ជ្រុងជ្រោយ​នោក្នុងកិច្ចការស៊ើបអង្កេត និងកិច្ចការគាំពារកុមាររងគ្រោះដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និងជួញដូរ។

លើសពីនេះ អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវដែលបាន និងកំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំអង្គភាពនេះ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត និងសេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា។

ការដាក់ឲ្យដំណើរការ «មណ្ឌលផ្កាឈូក» នាពេលនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ និងមិនធ្លាប់មាន សម្រាប់ផ្តល់ការថែទាំ, ការគាំពារ, ការការពារ និងការស្តារនីតិសម្បទាជូនដល់ជនរងគ្រោះ ដោយសារអំពើរំលោភបំពាន និងមានលក្ខណៈពិសេសតែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារ «មណ្ឌលផ្កាឈូក» ផ្តោតសំខាន់លើជនរងគ្រោះ និងការប្រើប្រាស់នូវបច្ចេកវិទ្យា និងវិធីសាស្រ្តទំនើបក្នុងការស៊ើបអង្កេត, ការស្រាវជ្រាវ និងការវិភាគបទល្មើស។

ម៉្យាងទៀត «មណ្ឌលផ្កាឈូក» នឹងដាក់ចេញនូវស្តង់ដាការងារប្រកបដោយ​ឧត្តមភាពខ្ពស់, ទាំងនៅកម្រិតតំបន់ និងសកល, ស័ក្តិសមជាមណ្ឌលគាំពារកុមារគំរូ និងមានការទទួលស្គាល់ជាអន្តរជាតិ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640