សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, July 26, 2025

ឯកអគ្គរាជទូតថៃ ខំប្រឹងនិយាយកុហកក្នុងកិច្ចប្រជុំបន្ទាន់របស់ UN អំពីស្ថានភាពជម្លោះព្រំដែនដែលខ្លួនបង្កឡើងជាមួយកម្ពុជា និងការខូចខាតចំពោះប្រាសាទព្រះវិហារ

ចំនួនអ្នកទស្សនា: Views

   ឯកអគ្គរាជទូតថៃ ខំប្រឹងនិយាយកុហកក្នុងកិច្ចប្រជុំបន្ទាន់របស់ UN អំពីស្ថានភាពជម្លោះព្រំដែនដែលខ្លួនបង្កឡើងជាមួយកម្ពុជា និងការខូចខាតចំពោះប្រាសាទព្រះវិហារ

(ញូវយ៉ក)៖ កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំបន្ទាន់មួយ ប៉ុន្តែក្នុងលក្ខណៈមិនបើកចំហ ស្តីពីការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ ហើយអំឡុងកិច្ចប្រជុំនោះដែរ ទីក្រុងបាងកក បានព្យាយាមភូតកុហកនិងបំភ្លៃការពិត ជាពិសេសពាក់ព័ន្ធអ្នកដែលផ្តើមជម្លោះ និងការខូចខាតដែលខ្លួនបង្កឡើងលើប្រាសាទព្រះវិហារ ដែលត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់អង្គប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ UN ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍របស់ប្រទេសថៃប្រចាំនៅ UN លោក Cherdchai Chaivaivid បាននិយាយកុហកថា ការផ្ទុះអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់ព្រំដែន ដែលបានផ្តាច់ជីវិតកងទ័ពកម្ពុជាម្នាក់នោះ គឺកម្ពុជាជាអ្នកបង្កឡើងមុន។ ចំណែកករណីទាហានថៃ ជាន់មីនរងរបួសនៅតំបន់ព្រំដែនក្នុងដីខ្លួនឯង កាលពីថ្ងៃទី១៦ និងទី២៣ ខែកក្កដា លោក Cherdchai ក៏បានចោទមកលើភាគីកម្ពុជាដែរ ដោយអះអាងថា ថៃមិនមានមីនប្រភេទនោះទេ ប៉ុន្តែកម្ពុជានៅមាន។

រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ជាពេលដែលកងទ័ពថៃបានបើកការវាយប្រហារឈ្លានពានមកលើកងទ័ពកម្ពុជា ជាហេតុបង្ខំឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួនតបត ឯកអគ្គរាជទូតថៃរូបនោះ បានបន្តភូតភរប្រាប់អង្គប្រជុំថា កងទ័ពកម្ពុជាជាអ្នកបើកការបាញ់ផ្លោងយ៉ាងខ្លាំងក្លាមុន ទៅលើទីតាំងយោធាថៃក្នុងតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្ត Surin ហើយភ្លាមៗក្រោយមក បានវាយប្រហារលើទីតាំងផ្សេងៗទៀត នៅពាសពេញខេត្តចំនួន៤របស់ថៃ រួមមាន Surin, Buriram, Si Sa Ket និង Ubon Ratchathani។ លោក Cherdchai បានចោទថា កម្ពុជាធ្វើសកម្មភាពវាយប្រហារដោយមិនរើសមុខ និងអមនុស្សធម៌លើទីតាំងស៉ីវិល។

លោក Cherdchai បាននិយាយទាំងមិនចេះខ្មាស់ទៀតថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព ថៃច្រានចោលទាំងស្រុង ចំពោះការប្រើប្រាស់កម្លាំង ជាមធ្យោបាយដើម្បីដោះស្រាយវិវាទ ហើយប្តេជ្ញាយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញរបស់ UN ដ្បិតកន្លងមក កាលពីពេលដែលកម្ពុជានាំយកសំណុំរឿងវិវាទព្រំដែន ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយដោយសន្តិវិធី ថៃពេលនោះបែរជាបានប្រកែកមិនទទួលស្គាល់យុត្តាធិការរបស់ ICJ ហើយចាប់ផ្តើមបង្កើនភាពតានតឹងជាមួយកម្ពុជា។

ដោយឡែក ពាក់ព័ន្ធការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែករបស់កងទ័ពថៃ ធ្វើឱ្យប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជារងការខូចខាតនោះ លោកឯកអគ្គរាជទូតថៃ បានបដិសេធថា ពុំមានការប្រយទ្ធគ្នាណាមួយក្នុងអំឡុងពេល២ថ្ងៃមកនេះ រវាងកងទ័ពថៃនិងកម្ពុជា បានប្រព្រឹត្តទៅនៅក្បែរប្រាសាទព្រះវិហារឡើយ។ លោកអះអាងថា សមរភូមិដែលនៅកៀកបំផុតនោះ គឺម្តុំតំបន់ Phu Ma Khua ដែលស្ថិតនៅចម្ងាយប្រហែល២គីឡូម៉ែត្រពីប្រាសាទ ខណៈបរិវេណប្រាសាទទាំងមូល ស្ថិតនៅខាងក្រៅទាំងស្រុងនៃគោលដៅទីតាំងប្រតិបត្តិការ​របស់យោធាថៃ ដូច្នេះហើយវាជារឿងមិនអាចទៅរួចនោះទេ ដែលគ្រាប់កាំភ្លើង កាំភ្លើងធំ ឬគ្រាប់បែក ក្នុងសមរភូមិនៅ Phu Ma Khua អាចខ្ទាតដល់ឬបង្កការខូចខាតចំពោះប្រាសាទព្រះវិហារ។

លោក Cherdchai បានបន្តថា ហេតុនេះការចោទប្រកាន់ថា កងទ័ពថៃបង្កការខូចខាតចំពោះប្រាសាទព្រះវិហារ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការសាបព្រោះព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ លោក Cherdchai បែរជាមានមុខអំពាវនាវឱ្យកម្ពុជាប្រព្រឹត្តខ្លួនដោយសុឆន្ទៈ ហើយប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដើម្បីធានាការការពារកេរ្តិ៍តំណែលវប្បធម៌ ថែមទៀតផង។ ចំណែកទាក់ទងនឹងការដែលយោធាថៃប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធដ៏ចម្រូងចម្រាស នឹងត្រូវអន្តជាតិថ្កោលទោសយ៉ាងទូលំទូលាយវិញនោះ លោក Cherdchai បាននិយាយថា កងទ័ពថៃមានសិទ្ធិប្រើប្រាស់ ហើយពួកវាត្រូវបានប្រើប្រាស់តែលើគោលដៅយោធាប៉ុណ្ណោះ។

ជាចុងក្រោយ ឯកអគ្គរាជទូតថៃរូបនោះ បាននិយាយថា ថៃទទូចឱ្យកម្ពុជាបញ្ឈប់ជាបន្ទាន់រាល់អរិភាពទាំងអស់ រួមជាមួយទង្វើឈ្លានបានរបស់ខ្លួន និងបន្តកិច្ចសន្ទនាឡើងវិញដោយសុឆន្ទៈ។ ការលើកឡើងទាំងនេះរបស់លោក Cherdchai គឺស្របពេលដែលកងទ័ពថៃ បន្តការវាយប្រហារឈ្លានពានរបស់ខ្លួន មកលើប្រទេសកម្ពុជា ឈានចូលដល់ថ្ងៃទី៣ ហើយថៃបានបដិសេធ សំណើចង់ជួយសម្របសម្រួលបញ្ចប់ជម្លោះពីប្រទេសទី៣៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640