សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, September 11, 2025

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ

ចំនួនអ្នកទស្សនា: Views

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិត្តិយសសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និវត្តជន និងមន្រ្តីរាជការក្រោមឱវាទជាច្រើនរូបទៀត។

ពិធីនេះមានគោលបំណងជួបសំណេះសំណាលជាមួយ អ៊ំ ពូ មីង និវត្តជន ដែលធ្លាប់បានបំពេញការងារបម្រើវិស័យសាធារណការ និងដឹកជញ្ជូន តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតដល់ពេលចូលនិវត្តន៍។

ថ្លែងក្នុងអង្គពិធីលោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់អតីតមន្រ្តីរាជការធ្លាប់បានបម្រើការងារក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចូលរួមកម្មវិធីនាពេលនេះ ក៏ជាឱកាសដល់លោកបានជួបសួរសុខទុក្ខ និងសម្តែងនូវការដឹងគុណដល់លោកអ៊ំ លោកពូ និងអ្នកមីងជានិវត្តជនធ្លាប់បម្រើការងារ និងបានបង្កើតនូវសម្តិទ្ធផលការងារជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

លោក ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកណ្តាល នៃសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញការងារជាឧត្តមប្រយោជន៍សម្រាប់មន្ត្រីរាជការ និងនិវត្តជន ជាពិសេសការចូលរួមក្នុងគ្រប់សកម្មភាពនានា ដែលបម្រើដល់ចក្ខុវិស័យរបស់សមាគមបុគ្គលិក ឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រួមទាំងបានសម្របសម្រួលនៅក្នុងដំណើរការរៀបចំពិធីសំណេះសំណាលនាថ្ងៃនេះ។

លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការកណ្ដាល នៃសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ឱ្យបន្តសកម្មភាពដឹកនាំក្រុមការងារសមាគមបុគ្គលិក ចុះសួរសុខទុក្ខ និងជួយសម្រាលទុក្ខលំបាកនានាទៅដល់ទីកន្លែងដែលនិវត្តជនរស់នៅផ្ទាល់ ជាពិសេសចុះសួរសុខទុក្ខ និវត្តជនរស់នៅតាមបណ្តាខេត្តដែលមិនចូលរួមពិធីសំណេះសំណាលថ្ងៃនេះ ដើម្បីកុំឱ្យលោកអ៊ំ លោកពូ និងអ្នកមីង មានការលំបាកក្នុងការធ្វើដំណើរមកដល់រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន សមាគមបុគ្គលិក បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្ដាលចំនួន ៧លើកមកហើយ ដោយបានខិតខំបំពេញភារកិច្ចរបស់ខ្លួនរហូតសម្រេចនូវសមិទ្ធផលជាច្រើនក្នុងបណ្តាឆ្នាំកន្លងទៅ សំដៅរួមចំណែកក្នុងការគាំទ្រចក្ខុវិស័យ និងបេសកម្មរបស់សមាគម ជាពិសេសសមាគមបាននឹងកំពុងរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងសមាគម ឱ្យកាន់តែមានភាពច្បាស់លាស់ តម្លាភាព គណនេយ្យភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640