សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, September 05, 2025

រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមពិធីបើក និងកាត់ខ្សែបូពិព័រណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩

ចំនួនអ្នកទស្សនា: Views

 រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមពិធីបើក និងកាត់ខ្សែបូពិព័រណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩

(វៀតណាម)៖ តបតាមការអញ្ជើញពីភាគីវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូរបើកសម្ពោធពិព័រណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (19th International Travel Expo Ho Chi Minh City (ITE-HCMC) 2025) នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សៃហ្គន (SECC)។

នាឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញចុះពិនិត្យស្តង់កម្ពុជាដែលបានរៀបចំក្នុងពិព័រណ៏អន្តរជាតិ ដោយបានផ្តល់អនុសាសន៍ ដល់មន្ត្រីប្រចាំការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ព័ត៌មានពី សក្តានុពលទេសចរណ៍កម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងដោយភាពរាក់ទាក់រួសរាយជូនដល់ភ្ញៀវដែលអញ្ជើញមកទស្សនាស្តង់។

ព្រឹត្តិការណ៍ទេសចរណ៏កម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំរួមគ្នា ដោយក្រសួងវប្បធម៌ អប់រំ និងទេសចរណ៍, ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីអ្នកទិញ អន្តរជាតិប្រមាណ ៣០០នាក់ មកពី ៤០ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាប្រមាណ ជាង៣០,០០០នាក់ រួមទាំងស្តង់ចំនួនប្រមាណ ៤០០ស្តង់ ដែលប្រទេសកម្ពុជាក៏មានស្តង់ចូលរួមដែរ ជាមួយជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង ១២,០០០ជំនួប។

សូមជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640