សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, October 16, 2025

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តពីគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ»

ចំនួនអ្នកទស្សនា: Views

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ»

(ភ្នំពេញ)៖ លោកបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានធ្វើជាអធិបតីដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ (លើកទី២) លើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ»។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន, អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, តំណាងស្ថានទូត និងដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ព្រមទាំងមន្ទីរ រដ្ឋបាលថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ផងដែរ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់បណ្ឌិត ជូ គឹមឡេង បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្មី) នេះ មិនមែនជាច្បាប់ដំបូងនោះទេ ប៉ុន្តែឯកសារនេះបានវិវត្តន៍ជាបន្តបន្ទាប់ពី ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត និងក្រុង ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៨ និងបន្ទាប់មកត្រូវបានកែសម្រួលឡើងវិញ ជា «ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១១ និងនៅជាធរមានដល់សព្វថ្ងៃ។

លោកបន្តថា ការតាក់តែងសេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងដោយមានការសិក្សាគ្រប់ជ្រុងជ្រោយលើទិដ្ឋភាពសំខាន់ៗ និងចាំបាច់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍នៃការ អនុវត្តកន្លងមក និងការធានាបាននូវភាពស៊ីសង្វាក់គ្នាទៅនឹងការកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ពិសេស បានគិតគូរអំពីកត្តាចាំបាច់មួយចំនួន ដូចជា កត្តាសមត្ថភាព និងធនធាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលអនុវត្ត ក្នុងគោលដៅផ្តល់ឆន្ទានុសិទ្ធិកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការអនុវត្តថវិកា។

លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិ បានគូសបញ្ជាក់ថា ការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឡើងដោយផ្អែកលើមូលដ្ឋានដែលកំណត់ក្នុង «ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣» ដោយបានតម្រង់ទិសលើការកសាងប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម តាមរយៈការកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា «ថវិកាសមិទ្ធកម្ម» ស្របតាម «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨- ២០២៥» និង «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥» ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកបណ្ឌិតបញ្ជាក់ថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ បានផ្តល់នូវគោលការណ៍គ្រឹះសំខាន់ៗមួយចំនួនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះ រួមមាន (១). ការបន្តពង្រឹងភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលជាសសរស្តម្ភទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (២). ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា និង (៣). ការសិក្សា ពិនិត្យ និងថ្លឹងថ្លែងជាមួយនឹងការអនុវត្តល្អជាអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់។

សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ មានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ បណ្ឌិត ជូ គឹមឡេង លើកទឹកចិត្ត អ្នកចូលរួមទាំងអស់ ចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឱ្យបានផុលផុស ដើម្បីឱ្យការរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះ បានកាន់ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640