សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, November 19, 2025

ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូង និង ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា ដឹកនាំកិច្ចប្រជុំ ណែនាំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុង និងក្រៅបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views

  ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូង និង ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា ដឹកនាំកិច្ចប្រជុំ ណែនាំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុង និងក្រៅបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ


តាកែវ៖ នារសៀលថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាដំបូងខេត្តតាកែវ មានកិច្ចប្រជុំ ណែនាំ និងពិភាក្សាស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូង និងឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា និងមានការចូលរួមដោយ លោកអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានការិយាល័យ និងកងសន្តិសុខ។ កិច្ចប្រជុំនេះបានពិភាក្សាទៅលើចំណុចគោលសំខាន់ៗរួមមាន៖
(១) ការពង្រឹងសន្តិសុខ​ច្រកចេញចូល​
(២) ត្រូវមានបណ្ណសម្គាល់ខ្លួនពាក់ជាប្រចាំសម្រាប់​សាធារណជន​
(៣) មន្ត្រីត្រូវពាក់ឯកសណ្ឋានដែលក្រសួងផ្តល់ឱ្យ និងប្រើបណ្ណសម្គាល់ខ្លួន
(៤) រៀបចំជាទូរសម្រាប់ដាក់បញ្ញើសម្ភារៈ​ ទូរសព្ទ​ដៃ​ និងឧបករណ៍​ផ្សេងៗរបស់ភ្ញៀវនៅកន្លែងសន្តិសុខ
(៥) រៀបចំសណ្តាប់ធ្លាប់ក្នុងបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងសម្រាប់សួរចម្លើយ និងពេលសវនាការ
(៦) រៀបចំបន្ទប់ឃ្លាំងដាក់សម្ភារៈវត្ថុតាងសំខាន់ឱ្យមានសុវត្ថិភាព
(៧) កំណត់ពេលវេលាប្រជុំបន្ទាន់ជាមួយ​ មន្រ្ដី​ពន្ធនាគារ​ និង​មន្រ្ដី​នគរបាល​យុត្តិធម៌​ដែល​បញ្ជូន​ជនល្មេីសមកតុលាការ​។








k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640