សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, November 27, 2025

លោក ផល សុជាតិ ជំរុញឱ្យបណ្ដាក្រុមហ៊ុននៅក្នុងស្រុក ដែលមានលទ្ធភាពត្រូវព្យាយាមជួយពង្រីកទីផ្សារនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ​ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន

ចំនួនអ្នកទស្សនា: Views

 លោក ផល សុជាតិ ជំរុញឱ្យបណ្ដាក្រុមហ៊ុននៅក្នុងស្រុក ដែលមានលទ្ធភាពត្រូវព្យាយាមជួយពង្រីកទីផ្សារនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ​ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានជំរុញឱ្យបណ្ដាក្រុមហ៊ុននៅក្នុងស្រុក ដែលមានលទ្ធភាពត្រូវព្យាយាមជួយពង្រីកទីផ្សារនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ​ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ការលើកឡើងបែបនេះរបស់ លោក ផល សុជាតិ បានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងពិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី ការធ្វើពាណិជ្ជកម្ម ការផ្គត់ផ្គង់ និងការនាំចេញអង្ករកម្ពុជា ពីអាស៊ានទៅកាន់តំបន់មេណា រវាងក្រុមហ៊ុន Barimex Express & Supply Chain Co., Ltd. និងក្រុមហ៊ុន Epic Tips Global (M) Sdn. Bhd នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

នាឱកាសនោះដែរ លោក ផល សុជាតិ បានលើកឡើងថា ភាគីទាំងសងខាងបានសហការជាមួយគ្នា បានផ្ដោតចេញទៅលើផលិតផលក្នុងស្រុករបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសគឺផលិតផលកសិកម្ម ដែលសំដៅទៅលើស្រូវ អង្ករ បន្ទាប់ពីរមានការព្រមព្រៀងគ្នានៅពេលនេះ ចាប់ពីរឆ្នាំ២០២៦ នឹងធ្វើការនាំចេញផលិតផលខ្មែរទៅកាន់បណ្ដាប្រទេស នៅមជ្ឈឹមបូព៌ា ក្នុងការសាកល្បងអាចនឹងនាំចេញប្រហែលជាង ៥ម៉ឺនតោន ប្រសិនបើការនាំចេញសាកល្បងទទួលបានជោគជ័យ ភាគីទាំងពីរ បានប្ដេជ្ញាថា នឹងធ្វើដៃគូពាណិជ្ជកម្មការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារជាង២០ប្រទេស អាចនាំចេញទៅជាង៥០ ម៉ឺនតោនក្នុងមួយឆ្នាំឯណោះសម្រាប់ផែនការរយះពេល៥ឆ្នាំ ។

លោក ផល សុជាតិ បានបញ្ជាក់ថា តួលេខនេះគឺជាការរំពឹងមួយដ៏រីករាយប្រសិនណាភាគីទាំងសងខាង អាចសម្រេចបាននូវគោលបំណងមួយនេះ ដែលនាំឱ្យមានប្រយោជន៍ដ៏មហាសាលសម្រាប់កសិកររបស់ប្រទេសកម្ពុជា យើងដឹងហើយថា កសិករ ភាគច្រើនប្រកបរបរធ្វើស្រែ ចម្ការ ជាពិសេសក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ តែងតែឭការអំពាវនាវពីរបងប្អូនកសិករ ឱ្យក្រសួងកសិកម្ម ជាពិសេសជួយរកទីផ្សារជូនកសិករ ផងដែរ។

លោកបានបន្ដថា នៅក្នុងការអភិវឌ្ឍប្រទេសនីមួយៗ រវាងកិច្ចសហការរដ្ឋ និងឯកជន មិនអាចមើលរំលងបាននោះទេ ក្នុងន័យនេះគឺជំរុញឱ្យបណ្ដាក្រុមហ៊ុននៅក្នុងស្រុក ដែលមានលទ្ធភាពត្រូវព្យាយាមធ្វើយ៉ាងណាជួយពង្រីកទីផ្សារ នាំផលិតផលកម្ពុជាទៅកាន់ទីផ្សារនៅក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត។

ជាមួយគ្នានេះ លោក ផល សុជាតិ បានជឿជាក់ថា ផលិតផលកម្ពុជាដែលមានសក្កានុពលច្រើនជាពិសេស ទៅលើវិស័យកសិកម្ម ថែមពីលើផ្នែកឧស្សាហកម្មនិងសិប្បកម្ម កម្ពុជាអាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារ បរទេស ជាមួយតម្លៃប្រកួតប្រជែងដោយឃើញថា នេះជាមោទនភាពរបស់កម្ពុជា ផលិតបាននៅ ស្រូវល្អ។ ក្រៅពី វិស័យស្រូវអង្ករ កម្ពុជាក៏មានផលិតផលដែលមានសក្តានុពលផ្សេងទៀតដែលមាននៅក្នុងស្រុកដូចជា ស្វាយចន្ទី ដំឡូងមី ។ល។ លោកក៏បានអំពាវនាវឱ្យពិស័យឯកជនដែលមានលទ្ធភាពជួយស្វះស្វែងរកដៃគូនៅក្រៅប្រទេស ដើម្បីជួយឱ្យបងប្អូនប្រជាកសិករ ដែលផលិតនៅក្នុងប្រទេស។

ជាថ្មីម្ដងទៀត លោក ផល សុជាតិ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាកំពុងតែមានបញ្ហាជាមួយថៃ នៅបញ្ហាព្រំដែន ឲ្យមើលឃើញថាការកើនឡើងនៃការប្រើប្រាស់ផលិតផលនៅក្នុងស្រុកច្រើន ដែលធ្វើឱ្យអ្នកផលិតនៅក្នុងស្រុក កំពុងតែមានមោទនភាព និងមានការផលិតកាន់តែសម្បូរបែបជាមួយនឹងគុណភាពផងដែរ៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640