សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, December 22, 2025

ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ព

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលរួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងប្រគល់ជូនកងទ័ព នៃយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហានក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។

បេសកកម្មមនុស្សធម៌ និងការរួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហាននេះ ក៏មានការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងអធិការកិច្ច សប្បុរសជននានា និងក្រុមហ៊ុនមួយចំនួនរួមមាន ក្រុមហ៊ុន សោម៉ាគ្រុប (SOMA Group), ក្រុមហ៊ុន VATTANAC BREWERY CO., LTD, ក្រុមហ៊ុន OUDONG INTERNATIONAL DEVELOPMENT (CAMBODIA) CO., LTD., ក្រុមហ៊ុន LY LY FOOD INDUSTRY CO., LTD., និង ASEAN Group។ កាយវិការដ៏សប្បុរស និងទឹកចិត្តស្នេហាជាតិនេះ គឺជាសក្ខីភាពនៃសាមគ្គីភាពរបស់ខ្មែរជួយខ្មែរ ក្នុងបុព្វហេតុការពារជាតិ និងជួយសង្គ្រោះប្រជាជន។

CATEGORI
k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640