សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, February 25, 2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

 រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រីកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ (ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល) នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់ និងវាយតម្លៃលើទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញសម្រាប់ការរៀបចំ ព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទសំខាន់ៗ មួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640