សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, February 17, 2026

អ្នកនាំពាក្យក្រសួងការងារ៖ អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនមូលដ្ឋាន សរុបជិត ៣ពាន់នាក់ បានចូលរួមនិងទទួលបានឱកាសការងារ ក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 អ្នកនាំពាក្យក្រសួងការងារ៖ អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនមូលដ្ឋាន សរុបជិត ៣ពាន់នាក់ បានចូលរួមនិងទទួលបានឱកាសការងារ ក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារធ្វើសរុប ២,៧៥១នាក់ បានចូលរួមក្នុងវេទិកាការងារ ខណះប្រជាពលករចំនួន ២០៥នាក់(តួលេខបឋម) ទទួលបានការងារធ្វើពីក្រុមហ៊ុនទាំង៥ ដែលចូលរួម នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក ស៊ុន មេសា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះថា វេទិកាការងារនេះត្រូវបានរៀបចំឡើងរយះពេលពីរថ្ងៃ និងប្រព្រឹត្តទៅយ៉ាងរលូន ព្រមទាំងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតីតប្រជាពលករ យុវជន និងប្រជាជនមូលដ្ឋាន ដែលកំពុងតែស្វែងរកការងារធ្វើបានយ៉ាងច្រើនកុះករ។

លោកបានបញ្ជាក់ផងដែរថា វេទិកាការងារនេះ បានធ្វើឡើងនៅតាមទីតាំងទាំង៤កន្លែង រួមមានស្រុកស្នួល និងនៅស្រុកឆ្លូង ខេត្តក្រចេះ និងនៅស្រុកប្រាសាបាល្ល័ង្គ និងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយព័ត៌មានពីឱកាសការងារ ដែលមាននៅក្នុងស្រុកយ៉ាងសម្បូរបែប ជូនដល់អតីតពលករដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ។ ក្នុងនោះមានអតីតពលករដែលមកពីប្រទេសថៃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន ២,៧៥១នាក់ បានអញ្ជើញចូលរួមក្នុងស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ នៃការធ្វើការនៅក្នុងស្រុកដូចជា ការស្វែងយល់ពីរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ ក៏នៅតែបន្តអំពាវនាវដល់អ្នកបងប្អូនអតីតពលករដែលខកខានមិនបានចូលរួម ឬក៏អតីតពលករ ដែលកំពុងតែស្វែងរកការងារធ្វើ ឱ្យទាក់ទងមកលេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។

សូមរំឮកថា មកទល់ពេលនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារសរុបចំនួន ៥៩៣លើក ខណៈពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640