សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, March 12, 2026

ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា បានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនស្រុកស៊ីធរកណ្ដាល ចំនួន ២១៣នាក់

ចំនួនអ្នកទស្សនា: Views

  ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា បានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនស្រុកស៊ីធរកណ្ដាល ចំនួន ២១៣នាក់

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ យុវជន ស្រុកស៊ីធរកណ្ដាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនស្រុក ចំនួន ២១៣នាក់ បានឆ្ពោះទៅ៖

១-មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា

២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង

៣-វិមានឈ្នះឈ្នះ

ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្តថ្មីៗរបស់កម្ពុជាគឺ៖

-បានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។

-បានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដោយបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវទស្សនៈមួយគឺស្អប់ខ្ពើមសង្គ្រាម ហើយស្រឡាញ់សន្តិភាព។

-បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយ និងទស្សនាអំពីប្រវត្តិនៃការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិទទួលបានសន្តិភាពមកដល់សព្វថ្ងៃនេះ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេចទាំងបី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្ដមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានផ្ដល់ឱកាសដល់យើងខ្ញុំបានស្គាល់ទីតាំងប្រវត្តិសាស្ត្រទាំងនេះ និងសូមប្ដេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងមិនឱ្យរបបដ៏យង់ឃ្នងនេះ វិលមកវិញសារជាថ្មីលើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងឡើយ ៕

 
 
 
   
k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640