សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, March 01, 2026

ស៊ីលផ្លោងFP-7 ជំនាន់ថ្មីអ៊ុយក្រែន បង្ហាញសមត្ថភាពវាយប្រហារកម្រិតខ្ពស់

ចំនួនអ្នកទស្សនា: Views

 ស៊ីលផ្លោងFP-7 ជំនាន់ថ្មីអ៊ុយក្រែន បង្ហាញសមត្ថភាពវាយប្រហារកម្រិតខ្ពស់

ក្រុមហ៊ុន Fire Point ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតមីស៊ីល Flamingoរបស់អ៊ុយក្រែន បានប្រកាសកាលពីថ្ងៃទី ២៧ ខែកុម្ភៈ អំពីរូបរាងនៃអាវុធថ្មីរបស់ពួកគេ គឺ មីស៊ីលផ្លោង FP-7។

លោក Denys Shtilierman សហស្ថាបនិកនៃក្រុមហ៊ុន Fire Point បានចែករំលែកវីដេអូបង្ហាញពីការបាញ់សាកល្បងមីស៊ីលផ្លោង FP-7 ដោយជោគជ័យ នៅលើបណ្តាញសង្គម។ វីដេអូនេះបង្ហាញពីសមត្ថភាព និងការរចនាថ្មីនៃមីស៊ីល ដែលអាចបំពេញបេសកកម្មយោធាដែលមានប្រសិទ្ធភាពខ្ពស់។

មីស៊ីល FP-7 គឺជាមីស៊ីលថ្មីដែលក្រុមហ៊ុន Fire Point ទើបតែផលិតឡើង។ លោក Denys Shtilierman សហស្ថាបនិកក្រុមហ៊ុនបាននិយាយថា មីស៊ីលនេះអាចវាយប្រហារក្នុងរយៈចម្ងាយ២០០ គីឡូម៉ែត្រ ល្បឿនអតិបរមា ១៥០០ ម៉ែត្រក្នុងមួយវិនាទី និងកម្រិតដៅគោលដៅបានក្នុងចន្លោះ ១៤ ម៉ែត្រ ពីចំណុចគោលដៅដែលវាត្រូវវាយប្រហារ ហើយវាអាចផ្ទុកក្បាលគ្រាប់ បានរហូតដល់ ១៥០ គីឡូក្រាម។

មីស៊ីលនេះត្រូវ វាយប្រហារចេញពីផ្ទៃដី និងរចនាឡើងដើម្បីបំផ្លាញគោលដៅក្នុងរយៈចម្ងាយមធ្យម។ វីដេអូបង្ហាញការបាញ់សាកល្បង FP-7 ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។ រុ

ដោយឡែកមីស៊ីល Flamingoរបស់អ៊ុយក្រែនត្រូវបានរាយការណ៍ថា មានរយៈចម្ងាយនៃការវាយប្រហាររហូតដល់ 3,000 គីឡូម៉ែត្រ និងផ្ទុក ក្បាលគ្រាប់ប្រហែល 1,150 គីឡូក្រាម។

ទាំង FP-7 និង Flamingo គឺជាមីស៊ីលសំខាន់របស់អ៊ុយក្រែន ដែលបង្ហាញពីសមត្ថភាពយោធារបស់អ៊ុយក្រែនក្នុងការវាយប្រហាររយៈចម្ងាយមធ្យម និងឆ្ងាយ។ FP-7 ផ្តោតលើគោលដៅចម្ងាយមធ្យមដោយមានភាពត្រឹមត្រូវខ្ពស់ ខណៈដែល Flamingo មានសមត្ថភាពវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ និងផ្ទុកក្បាលគ្រាប់ទម្ងន់ធ្ងន់។

ទោះបីសមត្ថភាពទាំងពីរនេះមានអត្ថិភាពខ្លាំងក្នុងយុទ្ធសាស្ត្រយោធា ក៏ដោយភាពមិនច្បាស់លាស់អំពីប្រភពដើម និងសមត្ថភាពក្នុងការ ប្រយុទ្ធក្នុងប្រតិបត្តិការពិតនៅតែមាន។ ការផលិតបាននូវមីស៊ីលទាំងពីរប្រភេទនេះបង្ហាញថា អ៊ុយក្រែនកំពុងពង្រីក និងបច្ចុប្បន្នភាពអាវុធយោធារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គ្រាមឈ្លានបានពីមហាអំណាចរុស្ស៊ី។

Source: https://7s-info.com/ukraine-missilefp7/

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640