សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, March 08, 2026

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសម

ចំនួនអ្នកទស្សនា: Views

 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេច​តេជោ ហ៊ុន សែន បានស្វាគមន៍លោក ភីតធឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ភីតធឺ នឹងទទួលបានក្តីសប្បាយរីករាយ ជាពិសេសបានទស្សនានូវភាពស្រស់ស្អាតក្នុងប្រ​ទេស​កម្ពុជា។ ជាពិសេសនឹងបានឃើញនូវទិដ្ឋភាព និងស្ថានភាពពិតរបស់កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។
លោក ភីតធឺ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរូបលោក​ជួប​សម្តែងការគួរសម។ នៅចំពោះមសម្តេចតេជោ ហ៊ុន សែន, លោក ភីតធឺ បានថ្លែង​ថា លោកធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិសម្តេចតេជោ ឬឮឈ្មោះសម្តេចតេជោ​លើ​បណ្តាញផ្សព្វផ្សាយនៅតំបន់អឺរ៉ុប ជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់។ ប៉ុន្តែថ្ងៃនេះ​លោក មានឱកាសបានជួបសម្តេចតេជោ ដោយផ្ទាល់។ លោក ភីតធឺ បានបង្ហាញ​ការ​ស្ញប់​ស្ញែងចំពោះការធ្វើពលីកម្ម ក៏ដូចជាបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំ​ប្រទេស​កម្ពុជានាពេលកន្លងមក។
លោក ភីតធឺ ក៏បានកោតសរសើរចំពោះការអភិវឌ្ឍន៍នៅកម្ពុជា។ លោក បានគូសរំលេច​ថា កម្ពុជា ជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់​ប្រទេស​កម្ពុជាខ្លាំង​ណាស់ នៅពេលបានមកឃើញដោយផ្ទាល់ភ្នែក។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ភីតធឺ ក៏បានពិភាក្សាពីទិសដៅ​ខាង​មុខ គឺការពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌគណ​បក្ស​ប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់របស់លោក ភីតធឺ ក៏ដូចជាក្នុងក្របខណ្ឌប្រទេស និងប្រទេស៕







k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640