សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, March 08, 2026

អភិបាលរាជធានីភ្នំពេញ៖ ទោះបញ្ចប់យុទ្ធនាការបង្ក្រាប Scams Online ដែលកំណត់ត្រឹមពាក់កណ្តាលខែមីនា តែអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ នៅបន្តត្រួតពិនិត្យ ហើយបោសសំអាតដូចភ្លៀងរលឹម

ចំនួនអ្នកទស្សនា: Views



អាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យ និងបោសសម្អាតឲ្យបានដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះយុទ្ធនាការត្រូវបានបញ្ចប់កំណត់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ តាមផែនការដែលដាក់ចេញ។

ការណែនាំរបស់ឯកឧត្តម បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាប និងបោសសម្អាត Online Scams នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា តាមផែនការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបញ្ជាឲ្យបង្រ្កាប និងបោសសម្អាតឲ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តមបន្តថា «យើងនៅពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីអនុវត្តផែនការនេះឲ្យទទួលបានជោគជ័យ។ កន្លងមកនេះ យើងអនុវត្តការងារនេះ បានល្អប្រសើរហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនព្រលែងដៃទេ គឺបន្តធ្វើជាប់ជាប្រចាំ។ ពួកគេអាចជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់។ ជាមួយការបោសសម្អាតបទល្មើសនេះហើយ ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញឿន ក៏ត្រូវបន្តបោសសម្អាតផងដែរ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ឥឡូវយើងកំពុងតែដើរលើផ្លូវត្រូវហើយ សូមបន្តដើរលើផ្លូវនេះទៅមុខទៀត សំដៅធ្វើយ៉ាងណាឲ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្មាននៅក្នុងមូលដ្ឋានរបស់យើងគ្រប់គ្រង»

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្វើការងារបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះកន្លងមក ទទួលបានជោគជ័យល្អ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់នៅពេលអនុវត្តការងារ នៃប្រតិបត្តិការបង្រ្កាបបោសសម្អាត (ONLINE SCAMS)នេះ ត្រូវតែម៉ត់ចត់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចៀសវាងមានបញ្ហាគ្រោះថ្នាក់ ផ្តើមពីការធ្វេសប្រហែស។ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែអស់ នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦។ ចំពោះការងារបន្ត គឺអាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាប និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹម។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ ត្រូវណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុមចូលរួមបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ បន្ថែមពីនេះ ក្នុងខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌដូនពេញ ដែលមានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រ ត្រូវចុះទៅសាកសួរសុខទុក្ខពីជីវភាពរស់នៅរបស់គាត់ ហើយឆ្លៀតរកមើលបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផង។ លោកបន្តទៀតថា ក្រោយបញ្ចប់យុទ្ធនាការនេះ ទៅធានាថា «ស្អាត គ្មាន (ONLINE SCAMS) គ្រឿងញៀន ក៏ត្រូវធ្វើរួមគ្នាធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ យើងក្លាយជាតំបន់ស»

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640