សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, May 08, 2026

សមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគកម្ពុជាដល់សមាជិករបស់ខ្លួនទាំងក្នុងប្រទេស និងនៅប្រទេសចិន

ចំនួនអ្នកទស្សនា: Views
សមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគកម្ពុជាដល់សមាជិករបស់ខ្លួនទាំងក្នុងប្រទេស និងនៅប្រទេសចិន 

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក យ៉ុងលី ឆៃ វិនិយោគិន និងជាតំណាងសមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងការចូលរួមរបស់សមាគមដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងវិនិយោគរវាងកម្ពុជា-ចិន នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងកិច្ចជំនួបនេះ លោក យ៉ុង លីឆៃ ជាតំណាងសមាគមន៍អភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន បានធ្វើបទបង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗ ទាក់ទងនឹងផលិតផលទេសចរណ៍ និងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀត ដើម្បីធ្វើឱ្យការចូលរួមរបស់សមាគមក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់ប្រទេសចិន កាន់តែសកម្ម និងប្រកបដោយផ្លែផ្កា។

 ភាគីសមាគម ក៏បានសន្យាប្តេជ្ញាចូលរួមជាមួយក្រសួងដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនធំៗ ពីប្រទេសចិនមកកម្ពុជា។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលទ្ធផលការងារ និងគំនិតផ្តួចផ្តើមនានារបស់សមាគម និងសមាជិកសមាគមជាក្រុមហ៊ុនធំៗ ពីប្រទេសចិនដែលបានជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរហូតមក និងស្នើសុំបន្តឱ្យកាន់តែសកម្ម និងទូលំទូលាយជាពិសេសអំពីយុទ្ធនាការលើកលែងទិដ្ឋាការទេសចរណ៍សាកល្បងរយៈពេល១៤ថ្ងៃដល់ប្រជាពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៥ ខែតុលាខាងមុខ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា 

ក៏ដូចជាអ្នកវិនិយោគិនចិនមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។​ សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានជាង ១,២ លាននាក់ កើនឡើងជិត៤២% និងស្ថិតក្នុងលំដាប់ទី២ នៃភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ដោយឡែក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ២៤ម៉ឺននាក់ ឈរនៅលំដាប់ទី១។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង។

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640