សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, May 05, 2026

រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ

ចំនួនអ្នកទស្សនា: Views

 រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញ និងលើកទឹកចិត្តដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តពង្រឹងស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ ពិសេសជាប្រយោជន៍សម្រាប់ទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ហើយការពារដល់អ្នកវិនិយោគ ព្រមទាំងផ្តល់នូវព័ត៌មានពិត សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការផ្សាយព័ត៌មាននៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ចូលរួមជាមួយក្រសួងព័ត៌មាន ផ្សព្វផ្សាយព័ត៌មានវិជ្ជមាន សម្រាប់ជាផលប្រយោជន៍នៃការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើន ព្រមទាំងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា​-ចិន គឺជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដាផ្សាយព័ត៌មាន ព្រមទាំងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃពីការពិតដែលកើតមានឡើងនៅកម្ពុជា។ កន្លងមកនេះក្រសួងព័ត៌មាន និងភាគីចិន បានសហការគ្នាក្នុងគម្រោងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម និងលើកកម្ពស់ព័ត៌មានវិជ្ជមាន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីរបស់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន គឺមានសារៈសំខាន់ក្នុងការដើរតួនាទីផ្តល់ព័ត៌មានពិត ទៅដល់ប្រជាជនចិន ហើយអង្គភាពព័ត៌មានផ្សាយជាភាសាចិន ក៏បានដើរតួនាទីផ្តល់ការពិត ដើម្បីលុបបំបាត់ព័ត៌មានមិនពិត។ ខណៈកន្លងមកគឺកម្ពុជា បានរងគ្រោះដោយសារតែជនបរទេសដែលជាអ្នកលេងបណ្តាញសង្គម បានប្រឌិតព័ត៌មានក្លែងក្លាយថា ខ្លួនត្រូវបានគេចាប់ជំរិតនៅលើទឹកដីកម្ពុជា ក្នុងចេតនាទាញយកការទស្សនា និងចែករំលែកនៅក្នុងបណ្តាញសង្គម យ៉ាងច្រើនដែលនាំឱ្យកម្ពុជា ខូចកេរ្តិ៍ឈ្មោះ និងបំភ្លៃការពិតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយអំពីការពិតដែលកើតឡើងនៅកម្ពុជា សក្តានុពលទេសចរណ៍ ការវិនិយោគ ព្រមទាំងរឿងវិជ្ជមានផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយចេញទៅក្រៅឱ្យបានច្រើន ដើម្បីលុបបំបាត់រឿងមិនពិត ដែលត្រូវបានគេប្រឌិតឡើង។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អង្គភាពព័ត៌មានផ្សាយជាភាសាចិន នៅពេលដែលមានការសង្ស័យថាព័ត៌មានដែលបានទទួលជាព័ត៌មានក្លែងក្លាយ សូមព្យាយាមទាក់ទងរកមកប្រភពច្បាស់ការ និងផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ ធ្វើយ៉ាងណាចូលរួមជាមួយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយផ្សាយទៅវិញនូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយដល់ប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា អង្គភាពព័ត៌មានផ្សាយជាភាសាចិន ត្រូវបន្តចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យមានតុល្យភាព មានប្រភពច្បាស់លាស់ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជន បង្កើនទំនុកចិត្តលើសារព័ត៌មាន និងលើកកម្ពស់សាមគ្គីរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា​​-ចិន កាន់តែរឹងមាំបន្ថែមទៀត៕អត្ថបទដោយ Nou Seyha

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640