សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, August 01, 2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកកំចាយមារ ខេត្តព្រៃវែ

ចំនួនអ្នកទស្សនា: Views

 ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកកំចាយមារ ខេត្តព្រៃវែង

(ព្រៃវែង)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកំចាយមារ ខេត្តព្រៃវែង ស្ថិតនៅបរិវេណវត្តជោតិវ័ន្ត (ហៅ វត្តជាច) ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ពិធីនេះមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ចាន់ ដេត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ព្រមទាំងប្រតិភូអមដំណើរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការទទួលបានប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ គឺជាការធានាដាច់ខាតនូវសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីធ្លី ដែលជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនទំនុកចិត្តក្នុងការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការ កងកម្លាំង និងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ពីនេះទៅមុខ យើងនឹងងាកមកគិតគូរលើការបញ្ចប់ការរៀបចំព្រំប្រទល់រដ្ឋបាល ភូមិ ឃុំ ស្រុក ខេត្ត និងអាសយដ្ឋានឱ្យបានច្បាស់លាស់ ហើយសូមបងប្អូនងាកមកគិតគូរលើការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរួមរៀបចំទីក្រុង និងទីប្រជុំជន សួន និងលំហសាធារណៈឱ្យស្អាត មានសោភណភាព និងរក្សាបាននូវឧត្តមប្រយោជន៍ជាតិ។

ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តថែរក្សាការពារសន្តិភាព និងសាមគ្គីភាពក្នុងមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍភូមិ-ឃុំឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បើយោងតាមរបាយការណ៍របស់លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង បានឱ្យដឹងថា លទ្ធផលការងារដែលសម្រេចបាន គិតចាប់ពីអនុវត្តរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្បាលដីប៉ាន់ស្មានទូទាំងខេត្តសរុបចំនួន ១,២៦៨,៨៤៥ ក្បាលដី, វាស់វែងបានចំនួន ១,២៦៨,៨៤៥ ក្បាលដី ស្មើនឹង ១០០%។

លោកបន្ថែមថា ដោយឡែកក្នុងស្រុកកំចាយមារ មានឃុំចំនួន ៨ឃុំ ស្មើនឹង ១២៩ភូមិ បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០០៩ មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ សម្រេចបាន ក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុបចំនួន ១១៣,៤៨៦ ក្បាលដី, ក្បាលដីដែលបានវាស់វែងសរុបចំនួន ១១៣,៤៨៦ ក្បាលដី, ប្រមូលទិន្នន័យវិនិច្ឆ័យសរុបចំនួន ១១៣,៤៨៦ ក្បាលដី, បញ្ចូលទិន្នន័យសរុបចំនួន ១១៣,៤៨៦ ក្បាលដី, គូរក្បាលដីសរុបចំនួន ១១៣,៤៨៦ ក្បាលដី, ក្បាលដីបិទផ្សាយទិន្នន័យសរុបចំនួន ១០៦,៥៩៩ ក្បាលដី, បានចេញប័ណ្ណសរុបចំនួន ៨៩,៥៧៦ ប័ណ្ណ, ប័ណ្ណដែលបានចែករួចសរុបចំនួន ៨៤,០៩៤ ប័ណ្ណ និងប័ណ្ណដែលនៅសល់សរុបចំនួន ៥,៤៨២ ប័ណ្ណ ក្នុងនោះ ម្ចាស់មិនទាន់មកទទួល (អំណោយពីរដ្ឋ) សរុប ២,៣៤៨ ប័ណ្ណ, ដីលក់-ទិញសរុប ១៤២ ប័ណ្ណ និងប័ណ្ណជាប់ពន្ធសូន្យ (អំណោយ) សរុប ២,៩៩២ ប័ណ្ណ។

ចំពោះការចុះបញ្ជី និងចេញប័ណ្ណរួចបានចំនួន ១០៤ភូមិ ក្នុងនោះចុះបញ្ជីចប់សព្វគ្រប់បានចំនួន ៥ឃុំ ស្មើនឹង ៧៣ភូមិ រួមមាន៖ ឃុំស៊ាងហ្វាង, ឃុំត្របែក, ឃុំជូនកឹង, ឃុំស្មោងជើង និងឃុំស្មោងត្បូង។ ចំពោះភូមិមិនទាន់បិទផ្សាយមានចំនួន ៨ភូមិ ក្នុងនោះរួមមាន៖ ភូមិបឹងព្រោះ, ភូមិអញ្ចាញ, ភូមិព្រៃត្រេស, ភូមិត្រពាំងធ្លក, ភូមិទួលសង្កែទទឹង, ភូមិពោនខាងលិច, ភូមិកោះតារ័ត្ន និងភូមិពោនខាងកើត។

សូមបញ្ជាក់ថា ខេត្តព្រៃវែងគឺជាខេត្តដែលមានក្បាលដីច្រើនជាងគេក្នុងប្រទេសកម្ពុជា។

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640