សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, August 13, 2026

នគរបាលរាជធានីភ្នំពេញ នាំខ្លួនស្រ្តីម្ចាស់ហាងទូរស័ព្ទម្នាក់ ពាក់ព័ន្ធករណីជេរប្រមាថកងទ័ពជួរមុខទៅសួរនាំ

ចំនួនអ្នកទស្សនា: Views

នគរបាលរាជធានីភ្នំពេញ នាំខ្លួនស្រ្តីម្ចាស់ហាងទូរស័ព្ទម្នាក់ ពាក់ព័ន្ធករណីជេរប្រមាថកងទ័ពជួរមុខទៅសួរនាំ

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត ៨ ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទម្នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ការនាំខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរសព្ទមួយគ្រឿង។

ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មពីសាធារណជនពេញបណ្តាញសង្គម ដែលយល់ថា ការប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន។

ករណីនេះក៏ជាការក្រើនរំលឹកដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យសម្តី ជាពិសេសលើបណ្តាញសង្គម ដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលជាការប្រឈមមុខនឹងផ្លូវច្បាប់។

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640