នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រយ័ត្នចំពោះកម្ចីអនឡាញ «កុំឱ្យការខ្ចីប្រាក់ក្លាយជាការបាត់បង់ទ្រព្យសម្បត្តិ» !
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះកម្ចីអនឡាញ (Online Loan Scam) កុំឱ្យការខ្ចីប្រាក់ក្លាយជាការបាត់បង់ទ្រព្យសម្បត្តិ!។
* ជនឆបោកតែងប្រើល្បិចដូចជា៖
- ផ្សព្វផ្សាយកម្ចីអនុម័តរហ័ស មិនត្រូវការឯកសារ
- តម្រូវឱ្យបង់ “ថ្លៃសេវា” ឬ “ប្រាក់ធានា” ជាមុន
- ផ្ញើតំណភ្ជាប់ (Link) ឱ្យចុច ឬដំឡើងកម្មវិធីមិនស្គាល់ប្រភព
- ស្នើសុំលេខសម្ងាត់ (OTP) ឬព័ត៌មានគណនីធនាគារ
- ទាមទាររូបថតអត្តសញ្ញាណបណ្ណ និងព័ត៌មានផ្ទាល់ខ្លួន។
* សូមកុំ
- បង់ប្រាក់ជាមុន ដើម្បីទទួលបានកម្ចី
- ចែករំលែក OTP ឬលេខសម្ងាត់គណនី
- ចុចតំណភ្ជាប់ ឬដំឡើង App ពីប្រភពមិនគួរឱ្យទុកចិត្ត
- ផ្ញើឯកសារផ្ទាល់ខ្លួនទៅអ្នកមិនស្គាល់។
* សូមធ្វើ
- ពិនិត្យឱ្យបានច្បាស់ថា គ្រឹះស្ថានផ្តល់កម្ចីមានអាជ្ញាប័ណ្ណស្របច្បាប់
- អានលក្ខខណ្ឌ និងអត្រាការប្រាក់ឱ្យបានច្បាស់
- សាកសួរព័ត៌មានពីប្រភពផ្លូវការមុនសម្រេចចិត្ត
- រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើសង្ស័យថាជាការឆបោក។
* ចងចាំ៖ កម្ចីស្របច្បាប់ មិនតម្រូវឱ្យអ្នកបង់ថ្លៃសេវាជាមុន ដើម្បីអនុម័តកម្ចីនោះទេ៕
«សូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា»



0 comments:
Post a Comment